Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​អាហារូបករណ៍​សម្ដេច​ក្រ​ឡា​ហោម ស ខេង ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤ របស់​សាកលវិទ្យាល័យ​បាត់ដំបង ត្រូវ​ចូលរួម​បម្រើ​សង្គម ឬ​យក​បទពិសោធ​សង្គម​

spot_img

​បាត់ដំបង ៖ ឯកឧត្តម សុខ វាសនា អនុប្រធាន​ក្រុមការងារ​សម្របសម្រួល​ឧបត្ថម្ភ​គាំទ្រ​សកម្មភាព​យុវជន​ខេត្តបាត់ដំបង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង ទទួល​ជួយ​ដឹកនាំ​ស្រុក​បាណន់ បាន​មានប្រសាសន៍ថា និស្សិត​និង​យុវជន​យុវតី ត្រូវ​ចូល​បម្រើ​សង្គម ឬ​យក​បទពិសោធ​សង្គម មុននឹង​បញ្ចប់​ការសិក្សា​ឬ​ចេញទៅ​ធ្វើ​ការងារ​បម្រើរ​ដ្ឋ ឬ​ស្ថាប័នឯកជន ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​មាតុភូមិ​ឲ្យ​រីកចម្រើន​បន្ថែមទៀត​។​

ការលើកឡើង​នេះ កាលពី​រសៀល​ថ្ងៃ​សុក្រ ១១​កើត ខែស្រាព​ណ៌ ឆ្នាំជូត ទោស័ក​.​ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ស្រុក​បាណន់ ក្រោម​អធិបតីភាព​ឯកឧត្តម សុខ វាសនា អនុប្រធាន​ក្រុមការងារ​សម្របសម្រួល​ឧបត្ថម្ភ​គាំទ្រ​សកម្ម ភាព​យុវជន​ខេត្តបាត់ដំបង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង ដើម្បី​ជួប​សំណេះសំណាល​និស្សិត​អាហារូបករណ៍​សម្តេច​ក្រ​ឡា​ហោម ស ខេង ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤ ឆ្នាំ​សិក្សា ២០១៩-២០២០ របស់​សាកលវិទ្យាល័យ​បាត់ដំបង ចំនួន ១១០​នាក់​។​

តំណាង​និស្សិត​ឈ្មោះ​ឌុ​ច លក្ខណា ដែល​ទទួលបាន​អាហារូបករណ៍​សម្តេច​ក្រ​ឡា​ហោម ស ខេង ជំនា​ន់ទី​១៣ ថ្នាក់​បរិញ្ញាបត្រ ឆ្នាំ​ទី​៤ នៅ​វិទ្យាល័យ​បាត់ដំបង បាន​បេ្ត​ជ្ញា​ចិត្ត ក្រោយពី​បញ្ចប់​ការសិក្សា ហើយ​យក​ចំណេះដឹង​និង​បទពិសោធ ទៅ​បម្រើ​សង្គម​និង​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ខ្វះខាត​ទាំងអស់ នៅក្នុង​ស្រុក​បាណន់​។​

​ឯកឧត្តម សុខ វាសនា បាន​មានប្រសាសន៍ថា ការផ្តល់​អាហារូបករណ៍​នេះ គឺជា​ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស ស្របតាម​កម្មវិធី​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ជួយ​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​យើង មានឱកាស​ទទួលបាន​ចំណេះដឹង និង​ការងារ​ល្អៗ ក្នុងពេល​អនាគត​។

​ឯកឧត្តម សុខ វាសនា បានស្នើ​ឲ្យ​និស្សិត​បង្កើត​មធ្យោបាយ​ទំនាក់ទំនង​គ្នា​ជា​ក្រុម ដើម្បី​ចែករំលែក​ចំណេះដឹង ផ្លាស់ប្តូរ​បទពិសោធ ដោយ​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង និង​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ សង្គមកិច្ច បរិស្ថាន អប់រំ កីឡា ការគោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ក្មេង​ទំនើង និង​អំពើ​អបាយមុខ​ផ្សេងៗ​។​

​ឯកឧត្តម សុខ វាសនា បានស្នើ​ឲ្យ​និស្សិត​និង​យុវជន​យុវតី មានការ​ប្រុងប្រយ័ត្ន និង​ចូលរួម​ការពារ ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំ​ងឹ​ឆ្លង​កូ​វីត​១៩​ផងដែរ​៕
​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×