Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ផ្អាក ឬ​ពន្យារ​ការធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ផ្អាក ឬ​ពន្យារ​ការធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម ជាពិសេស​នៅ​តំបន់​ដែល មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ បើ​មិនចាំបាច់​នោះ​។​

​យោងតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជម្រាបជូន អភិបាល​រាជធានី ខេត្ត​ទាំង​២៥ ចុះ​ថ្ងៃទី​៣១ ខែកក្កដា​ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ផ្អាក ឬ​ពន្យារ​ការធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម ជាពិសេស​នៅ​តំបន់​ដែលមាន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ បើ​មិនចាំបាច់​នោះ ហើយ​សូម​អនុវត្តតាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នានា​ដែល​បាន ដាក់ចេញ​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​ការអំពាវនាវ​របស់​ក្រសួងសុខាភិបាល​នេះ ដោយ​ផ្អែក​តាម​ព័ត៌មាន​ពី​ប្រទេស​វៀតណាម​ថ្ងៃនេះ បានប្រកាស​ពី​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដែល​បាន​កើតឡើង​នៅ​ទីក្រុង​ដា​ណា​ង បាន​រាលដាល​ដល់​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​ទីក្រុង​ហូជីមិញ និង​ទីក្រុង​ហាណូយ​។ ជាមួយ​នោះ​ស្ថានភាព​នៃ​ការឆ្លង​នៅលើ​ពិភពលោក និង​ក្នុង​តំបន់ ក៏​មិនទាន់​មានការ​ធូរស្បើយ ដោយសារ​តែមាន​កំណើន​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នឹង​ការស្លាប់ ដោយសារ​ជំងឺ​នេះ​នៅឡើយ​។​

​សូមបញ្ជាក់​ជូន​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ វៀតណាម​បាន​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៣៧ នាក់​ទៀត (២៦​នាក់ មកពី Guinea ៣​នាក់ នៅ​ហូជីមិញ និង ៨​នាក់ នៅ​ខេត្ត​ក្វាង​ណា​ម​) ជា​ករណី​មកពី​ក្រៅប្រទេស និង​មាន​ឆ្លង​ក្នុង​សហគមន៍ ពុំ​ធ្លាប់មាន​កើត​ច្រើន​ក្នុង​១​ថ្ងៃ ឆ្លង ៨២​នាក់ ។​
​ចំនួន​អ្នក​ឆ្លង​សរុប ៥៤៦ នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ១៧២​នាក់ និង​ស្លាប់ ០១ នាក់ អាយុ ៧០​ឆ្នាំ នៅ​ដា​ណា​ង​។
​ករណី​ជាសះស្បើយ ចំនួន ០៤ នាក់ ចំនួន​អ្នកជា​សះស្បើយ​សរុប ៣៧៣ នាក់​៕ ដោយ​៖​កូ​ឡាប​

spot_img
×