Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​មាន​វិបត្តិ​ក្នុង​គ្រួសារ មក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​មិន​ស្លាប់​ត្រូវ​ប្រជា​ពល​ដ្ឋ​ជួយ​ទាន់​

spot_img

​ភ្នំពេញ ÷​បុរស​ម្នាក់​មាន​វិបត្តិ​ក្នុង​គ្រួសារ​យ៉ាងខ្លាំង គិត​អ្វី​មិន​ចេញ​ជិះ​ម៉ូតូ​គ្រឿង​មក​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វា តែ​មិន​ស្លាប់​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ស្រង់​ទាន់ពេល មកលើ​គោក​វិញ​។​

​ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ស្ពាន​ជ្រោយចង្វា​ថ្មី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ​ហឿន អាយុ​៣០​ឆ្នាំ ជាង​មុខរប​ចុងភៅ ស្នាក់នៅ​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​បុរស​ម្នាក់​ដែល​ជួយសង្គ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​ឃើញ បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 1A-G 3747 ជិះ​មក​ឈប់​លើ​ស្ពាន​ហើយ ក៏ ក្រឡេកមើល​ឆ្វេង​ស្ដាំ​រួច​រត់ឡើង​បង្កាន់ដៃស្ពាន លោត​ចូលក្នុង​ទឹក​លិច​បាត់​មួយសន្ទុះ ក៏​ងើបឡើង​មកវិញ​ដៃ​ខ្វៃៗ​ឃើញ​ដូចនេះ​កម្មករ​៣ នាក់ គាត់​បាន​លោត​ចុះ​ហែល​ទឹក ទៅ​ជួយ​ស្រង់​មកលើ​គោក​វិញ​ទាន់ពេល​។​

​ក្រោយពេល​កើតហេតុ​បងប្អូន​ប្រជាពលរដ្ឋ​​បាន​ទាក់ទង​ទៅខាង​ក្រុមគ្រួសារ​ជនរងគ្រោះ ឲ្យ​មក​ទទួលយក​ត្រឡប់ទៅផ្ទះ​វិញ​៕​ដោយ​៖ សា មេ​ត​


spot_img
×