Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធុំក្លិន​ស្អុយ ទើប​ដឹងថា​មាន​មនុស្ស​ស្លាប់ នៅក្នុង​បន្ទប់​

spot_img

​ភ្នំពេញ​÷​ស្ត្រី​រកស៊ី​ចងការ​ប្រាក់​ម្នាក់ បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន នៅក្នុង​បន្ទប់​ជួល​បង្ក​ការភ្ញាក់ផ្អើល​​ដល់​ប្រជាពលរដ្ឋ និង​អ្នករស់នៅ​ជាប់​បន្ទប់​ជួល​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៥ និង ៣០​នាទី ល្ងាច ថ្ងៃ​សុក្រ​ទី​៣១ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​៩៩ អ៊ា សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សព​ស្ត្រីជន​រងគ្រោះ​ខាងលើ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​តែងតែ​ចុះមក​ទិញ​ម្ហូបអាហារ នៅ​កន្លែង​គាត់​រាល់ថ្ងៃ ស្រាប់តែ​ថ្ងៃ​ដែល​ជនរងគ្រោះ​បាត់​ខ្លួន គាត់​បានឃើញ​មាន​ប្រុសៗ ៤ ទៅ​៥​នាក់ បាន​ទិញ​ស្រា​ឡើងទៅ​ផឹក​នៅក្នុង​បន្ទប់​ជនរងគ្រោះ ពេលដែល​ផឹក​រួច គាត់​បានឃើញ​ប្រុសៗ​ចុះទៅ​ផ្ទះ​វិញ​អស់​​រៀងៗ​ខ្លួន តែ​អត់​ឃើញ​ជនរងគ្រោះ​ចុះមក​ខាងក្រោម​ទេ ហើយ​គាត់​សង្ស័យ​តែ​នាង​ស្រវឹង ហើយ​គាត់​បាន​បញ្ជាក់ទៀតថា តាំងពី​ថ្ងៃ​នោះមក អត់​ដែល​ឃើញ​ជនរងគ្រោះ​ចុះមក​ក្រោម​សោះ លុះ​មកដល់​ល្ងាច​ប្រហែលជា​ម៉ោង ៥ ក៏​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់ផ្ទះ​ចេះតែ​ធុំក្លិន​ស្អុយ រួច​បានសម្រេច​ចិត្ត​នាំគ្នា​ទៅ​អើតមើល​បន្ទប់​ស្ត្រី​ខាងលើ ក៏បាន​ឃើញ​ចងក​ជាប់​នៅ​មាត់​ប​ង្អូ​ច​ស្លាប់​បាត់ទៅហើយ​។​

​ឃើញ​ហេតុការណ៍​ដូចនេះ បាននាំគ្នា​ទាក់ទង​ទៅខាង​សមត្ថកិច្ច ចុះជួយ​អន្តគ​មន៍​ភ្លាមៗ​។ ក្រោយពេល​កើតហេតុ​ខាង​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់ រួច​បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ពិនិត្យ​កោសល្យវិច័យ ពិនិត្យ​ទៅលើ​សព​ជនរងគ្រោះ បានបញ្ជាក់​ថា​គាត់​ស្លាប់​ដោយ​ចងក​សម្លាប់​ខ្លួនឯង​មែន​។ រួច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​រថយន្ត​សា​ម៉ុ​យ យកទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​ក្រុមគ្រួសារ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​សា មេ​ត​


spot_img
×