Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃនេះ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៥​នាក់​ថ្មី​ទៀត

spot_img

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​០៥​នាក់​បន្ថែមទៀត ដែល​សុទ្ធសឹង​ជា​ករណី​នាំចូល​។​

​រហូតដល់​ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ១ សីហា ២០២០ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៥​នាក់ (​ករណី​នាំចូល​ទាំងអស់​ខ្មែរ ៤​នាក់ និង ឥណ្ឌូណេស៊ី ១​នាក់​) ដូច្នេះ​ចំនួន​សរុប​២៣៩​នាក់ ចំនួន​សម្រាក​នៅ​ពេទ្យ​កើន ៧៥​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន ១៦៤​នាក់ និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។ សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។ យើង​បានធ្វើ​តេស្ត​ចំនួន 64597 ស្មើនឹង 3891 ក្នុង​១​លាន នាក់​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ 115​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល អ្នក​ទាំង​៥​នាក់​នោះ​រួមមាន​៖

១៖ បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​អាយុ ១៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​២ មិត្តភាព ខេត្ត​ព្រះសីហនុ ទទួលបាន​លទ្ធ ផល​តេស្ត វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​បុរស​រូបនេះ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​មកដល់​កម្ពុ​ជានា​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​អ្នកដំណើរ​សរុប​ចំនួន​១២១​នាក់ ក្នុងនោះ​មាន ជនជាតិខ្មែរ​៨១​នាក់ (​ស្ត្រី​១៣​នាក់​) ជនជាតិ​ម៉ាឡេស៊ី ១៤​នាក់ (​ស្ត្រី ១​នាក់​) ស្ត្រី​ជនជាតិ​វៀតណាម ០១​នាក់ បុរស​ជនជាតិ​ចិន​២​នាក់ ជនជាតិ​អូស្ត្រាលី ៤​នាក់ (​ស្ត្រី​២​នាក់​) និង​ជនជាតិ​ឥណ្ឌូណេស៊ី ១៩​នាក់ (​ស្រី​១​នាក់​) ដែល​ពួកគាត់​ទាំង ១៩​នាក់​នេះ​ជា អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​បន្ត​ជើងហោះហើរ នៅ​ប្រទេស​ម៉ាឡេស៊ី​មកកាន់​ប្រទេស​កម្ពុជា​។ រីឯ​អ្នកដំណើរ​ចំនួន ១២០​នាក់ ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន វីរុស​កូ​វីដ​-១៩ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​អនុវិទ្យាល័យ​ពោធិ៍ចិនតុង​មាន​ចំនួន​៨១​នាក់ និង​៣៩​នាក់​ទៀត នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​

២៖ បុរស​ជនជាតិខ្មែរ​អា​យុ ២៣​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​បន្ទាយ​ព្រៃ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​
៣៖ បុរស​ជនជាតិខ្មែរ​អា​យុ ៣០​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​
៤៖ បុរស​ជនជាតិខ្មែរ​អា​យុ ២៥​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូ​មិន​រា ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង​
៥៖ បុរស​ជនជាតិខ្មែរ​អា​យុ ២៩​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​១ ឃុំ​ឡា​មិញ ស្រក​បរ​កែវ ខេត្តរតនគិរី​។​

​បុរស​ទាំង​៤​នាក់​ខាងលើ មាន​លទ្ធផល​តេស្ត វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ ពួកគាត់​ទាំង​៤​នាក់ ជា​អ្នក​បានធ្វើ​ដំណើរ​ពី​ប្រទេស​ប៉ា​គី​ស្ថាន បន្ត​ជើងយន្តហោះ​ហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​អ្នកដំណើរ បានអនុញ្ញាត​ឱ្យចូល​ក​ម្ពុ​ជា​សរុប​១២០​នាក់ ចែកចេញជា​ជនជាតិខ្មែរ​ចំនួន ៨០​នាក់ (​ស្រី្ត ២៥​នាក់​) ជនជាតិ​ម៉ាឡេស៊ី​ចំនួន ២៨​នាក់ (​ស្ត្រី ៩​នាក់​) ជនជាតិ​ចិន​ចំនួន​៤​នាក់ (​ស្ត្រី ០១​នាក់​) បុរស​ជនជាតិ​អាល្លឺម៉ង់​ចំនួន ០១​នាក់ ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន ៣​នាក់ (​ស្ត្រី ១​នាក់​) ជនជាតិ​អឺ​រ៉ា​ក់​ចំនួន ២​នាក់ (​ស្រី ១​នាក់​) ស្ត្រី​ជនជាតិ​រុស្ស៊ី ១​នាក់ និង​បុរស​ជនជាតិ​ស៊ី​រី ១​នាក់​។ រីឯ​អ្នកដំណើរ ១១៦​នាក់ ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន វីរុស​កូ​វីដ​-១៩ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ៖ នៅ​បុរី ១០០​ខ្នង​ចំនួន ៧៦​នាក់ និង​៤០​នាក់​ទៀត នៅ សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×