Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុង ពន្យារពេល​បោះឆ្នោត​ទៅ​ឆ្នាំក្រោយ ដោយសារ​វិបត្តិ​កូ​រ៉ូ​ណា ខណៈដែល​ចិន​គាំទ្រ​ការសម្រេចចិត្ត​នោះ​

spot_img

​ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​និយាយថា ខ្លួន​គាំទ្រ​ដល់​សេចក្តីសម្រេចចិត្ត​របស់​ទីក្រុង​ហុងកុង ក្នុងការ​ពន្យារពេល​បោះ​ឆ្នោត​រយៈពេល ១​ឆ្នាំ ដោយសារតែ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​។
​ការប្រកាស​ពន្យារពេល​បោះឆ្នោត​នោះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ខឹង​យ៉ាងខ្លាំង​។​

​ការិយាល័យ​កិច្ចការ​ហុងកុង និង​ម៉ា​កាវ របស់​ក្រុមប្រឹក្សារដ្ឋ​ចិន បាន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា “​ការពន្យារពេល​ជាការ​ចាំបាច់ សម​ហេតុផល និង​ស្របច្បាប់​”​។​

​មេដឹកនាំ​ហុងកុង អ្នកស្រី Carrie Lam បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ការបោះឆ្នោត​សម្រាប់​ទីក្រុង នឹងធ្វើ​ការពន្យារពេល​ចាប់ពី​ថ្ងៃទី ៦ ខែកញ្ញា ដោយសារតែ​ការកើនឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​ការ​បរិច្ឆេទ​ថ្មី​សម្រាប់​ការបោះឆ្នោត នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១​។​

​អ្នកស្រី​ថ្លែងថា ការសម្រេចចិត្ត​នោះ ជា​ជម្រើស​ដ៏​លំបាក​បំផុត ដែល​គាត់​បានធ្វើ​ក្នុង​រយៈពេល ៧​ខែ​ចុងក្រោយ ប៉ុន្តែ​គាត់​ថា វា​មាន​គោលបំណង​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​អ្នកស្រី​ថា សេចក្តីសម្រេចចិត្ត​នោះ គាំទ្រ​ដោយ​រដ្ឋាភិបាល​ម​ជ្ឈឹ​ម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×