Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ិចស៊ីកូ ទម្លាក់​អង់គ្លេស ក្លាយជា​ប្រទេស​ទី ៣ ដែលមាន​អ្នកស្លាប់​ច្រើន​បំផុត ដោយសារ COVID-19

spot_img

​ប្រទេស​ម៉ិចស៊ីកូ បាន​យកឈ្នះ​អង់គ្លេស ក្លាយជា​ប្រទេស​ទី ៣ ដែលមាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើន​បំផុត​ក្នុង​លោក កាលពី​ថ្ង​សុក្រ​ម្សិលមិញ​នេះ​។​

​កំណត់ត្រា​ដ៏​អាក្រក់​នោះ ធ្វើ​ឲ្យ​ម៉ិចស៊ីកូ​ស្ថិតនៅ​ចំណាត់​ទី ៣ តាម​ពីក្រោយ​ប្រទេស​ប្រេ​ស៊ី​ល និង​អា​មេ​រិច​។ មនុស្ស​ជាង ៩១.០០០​ស្លាប់​ដោយសារ COVID-19 នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ខណៈ​វីរុស​មរណៈ​នេះ ឆក់យក​ជីវិត​មនុស្ស​ជាង ១៥២.០០០​នាក់​នៅ​អា​មេ​រិច​។​

​បើតាម​តួលេខ​ចុងក្រោយ​នៅ​ថ្ងៃ​សុក្រ ម៉ិចស៊ីកូ​មាន​អ្នកស្លាប់​សរុប​ចំនួន ៤៦.៦៨៨​នាក់ និង​ករណី​ឆ្លង​មាន ៤២៤.៦៣៧​ករណី​។​

​មន្ត្រី​ម៉ិចស៊ីកូ​និយាយថា ការ​រាតត្បាត​វីរុស​ទំនងជា​មាន​ទ្រ​ង​ទ្រ​ង​ធំ​ជាង​តួលេខ​ផ្លូវ​ការណ៍​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។

​រហូតមកដល់​ពេលនេះ វីរុស​នេះ​សម្លាប់​ជីវិត​មនុស្ស​សរុប​ចំនួន​ជាង ៦៧៧.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ១៧,៥​លាន​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×