Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន លែង​ចេញទៅ​វាយកូនគោល នៅ​តារាង​ខាងក្រៅ​ទៀតហើយ លើកលែងតែ ត្រូវ​ទៅ​បើក​ការប្រកួត​ពានរង្វាន់​ធំៗ​

spot_img

​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ Samdech Hun Sen, Cambodian Prime Minister នា​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ចាប់ពីពេលនេះ ទៅ​សម្ដេច​លែង​ចេញទៅ​វាយ​នៅ​តារាង​ខាងក្រៅ​ទៀតហើយ លើកលែងតែ​ត្រូវ​ទៅ​បើក​ការប្រកួត​ពានរង្វាន់​ធំៗ ដែល​ប្រកួត​ក្នុងប្រទេស​តែប៉ុណ្ណោះ​។​

​សម្ដេច​តេ​ជោ​បាន​ថ្លែងថា ដំណាក់កាល​កូ​វីដ​-១៩​លែង​ដឹងថា ថ្ងៃ​ណា​ជា​ថ្ងៃ​ធ្វើការ ឬ​ថ្ងៃ​ណា​ជា​ថ្ងៃ​ឈប់សម្រាក​ទៀតហើយ​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister បាន​ឲ្យ​ដឹងថា ដំណាក់កាល​កូ​វីត​១៩​លេង​ដឹង​
​ថា​ថ្ងៃ​ណា​ជា​ថ្ងៃ​ធ្វើការ​ឬ​ថ្ងៃ​ណា​ជា​ថ្ងៃ​ឈប់សម្រាក​ទៀតហើយ​។ មុន​កូ​វីដ​១៩​កម្មវិធី​ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​រាប់មិនអស់​។ ពេល​កូ​វីដ​១៩​មកដល់ ការងារ​ភាគច្រើន​ធ្វើ​នៅផ្ទះ ដោយ​ពិនិត្យ​សម្រេច​និង​ចុះ​
​ហត្ថលេខា​លើ​ឯកសារ​ក្នុង​រង្វង់​ពី​២០​ទៅ​៣០​ច្បាប់​ក្នុង​មួយថ្ងៃ​។ ក្រៅពី​ឯកសារ គឺ​មើល​របាយការណ៍​ពី​រាជធានី​ខេត្ត​ទាំង​២៥ ការសុំ​
​យោបល់​ឬ​ពិគ្រោះ​យោបល់​ជាមួយ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី​ឬ​រដ្ឋមន្ត្រី​តាម​ប្រព័ន្ធ whatsapp . telegam . line
​និង​ប្រព័ន្ធ​ផ្សេងទៀត​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការប្រយុទ្ធ​ជាមួយ​កូ​វីដ​ផងដែរ​។ ថ្ងៃនេះ​ហាត់ប្រាណ​ដោយ​វាយ​កូន​
​គោល​នៅក្បែរ​ផ្ទះ​ទៀតហើយ​។ ចាប់ពីពេលនេះ​ទៅ​ខ្ញុំ​លេង​ចេញទៅ​វាយ​នៅ​តារាង​ខាងក្រៅ​ទៀតហើយ លើកលែងតែ​ត្រូវ​ទៅ​បើក​ការប្រកួត​ពានរង្វាន់​ធំៗ ដែល​ប្រកួត​ក្នុងប្រទេស​យើង​។ ភរិយា​ខ្ញុំ កូនៗ​ខ្ញុំ​និង​អង្គរក្ស រីករាយ​ជាមួយ​
​ព័ត៌មាន​នេះ ព្រោះ​ពួកគេ​បារម្ភ​ពី​សន្តិសុខ​ពិសេស​ការឆ្លង​កូ​វីដ​១៩​មកលើ​រូបខ្ញុំ​តែម្តង​៕
​ដោយ​៖​កូ​ឡាប​

spot_img
×