Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន​ណា​! ម្ចាស់​ឆ្កែ​មួយ ត្រូវ​ប្រឈម​ជាប់គុក និង​ពិន័យ​ប្រាក់​បន្ថែមទៀត ពីបទ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​ឆ្កែ​ខ្លួន​ខាំ​ស្ត្រី​យ៉ាង​សាហាវ ដែល​កុំ​បាន​អ្នកជិតខាង​ជួយ​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​ខ្លាំងណាស់ នៅពេលដែល​សត្វ​ឆ្កែ​កំណាចមួយ​ក្បាល​ធំ (Pitball) បាន​រត់​ចេញពីផ្ទះ និង​ចាប់ផ្តើម​វាយប្រហារ​មកលើ​ស្ត្រី​ម្នាក់ ដែល​កំពុង​ដើរ​តាមផ្លូវ​សុខៗ យ៉ាង​សាហាវ ឃើញ​ហើយ​ស្ទើរ​ស្លុត​បេះដូង​តែម្តង​។​

​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​រងគ្រោះ​ឈ្មោះ Kristina បាន​កំពុង​ដើរ​តែម្នាក់ឯង នៅតាម​ផ្លូវ​មួយកន្លែង នៅក្នុង​តំបន់ Taman Tanjung Minyak Perdana ទីក្រុង Melaka (​ម៉ាឡេស៊ី​) នៅពេលនោះ ស្រាប់តែ​ឆ្កែ​ក្បាល​ធំ​១​ក្បាល បាន​រត់​ចេញពី​ទ្វារ​បង​ផ្ទះ​ម្ចាស់​របស់​វា រួច​ចាប់ផ្តើម​វាយប្រហារ​មកលើ​រូបនាង​យ៉ាង​សន្ធាប់​តែម្តង​។ បើទោះជា​មាន​រថយន្ត​១​គ្រឿង​បាន​បើក​ឆ្លងកាត់​ឃើញ​ក៏ដោយ តែ​រថយន្ត​នោះ​គ្រាន់តែ​បាន​ឈប់​បន្តិច ហើយក៏​បាន​បើក​ចេញទៅ ដោយ​ពុំមាន​ចិត្ត​ជួយសង្គ្រោះ​នាង​នោះទេ​។​

​ទោះយ៉ាងណា សំណាងល្អ​ហើយ ដែល​ស្ត្រី​រងគ្រោះ​ត្រូវបាន​បុរស​ម្នាក់​ផ្ទះ​នៅ​ទល់មុខ​មានទឹក​ចិត្តល្អ បាន​បើករថយន្ត​របស់គាត់​ចេញពី​ក្នុងផ្ទះ ហើយ​បើក​ចូល​បំបែក និង​សូម្បី​ដេញ​បំ​បុក​វា​បំណង​ឲ្យ​ងាប់​ទៀតផង​។ ហើយ​នៅ​ទីបំផុត សត្វ​ឆ្កែ​នេះ​ក៏បាន​រត់​ចូលទៅ​ក្នុងផ្ទះ​ម្ចាស់​របស់​វា​វិញ ខណៈ​ស្ត្រី​រងគ្រោះ​ក៏បាន​រត់​ចូលទៅ​ក្នុងផ្ទះ​របស់គាត់​។​

​ជា​លទ្ធផល ស្ត្រី​រងគ្រោះ​បាន​រងរបួស​ដៃ និង​កជើង យ៉ាងធ្ងន់ធ្ងរ និង​បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Hospital Besar និង​បន្សល់ទុក​នូវ​ភាព​តក់ស្លុត​ដោយសារ​ឧប្បទ្ទវ​ហេតុនេះ​ផងដែរ​។​

​យោងតាម China Press ម្ចាស់​ឆ្កែ​បង្ក ត្រូវបាន​ឃាត់ខ្លួន និង​ប្រឈម​បទចោទប្រកាន់​ក្រោម​មាត្រា ២៨៩ នៃ​ក្រមព្រហ្មទណ្ឌ​ម៉ាឡេស៊ី ដែល​អាច​ដាក់ទោស​ពួកគេ​ជាប់ពន្ធនាគារ​អតិបរមា ៦ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន RM2,000 (​ស្មើនឹង ៤៧១ ដុល្លារ​) ឬ ទាំងពីរ សម្រាប់​ការធ្វេសប្រហែស​ទាក់ទង​នឹង​សត្វ​ដែល​ស្ថិតក្រោម​ការមើល​ថែ​រប​ស់​ពួកគេ ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​រងរបួស​។ ចំណែក​សត្វ​ឆ្កែ​បង្ក ត្រូវបាន​អាជ្ញាធរ​នាំយកទៅ​ដាក់​ក្នុង​កន្លែង​ដាច់ដោយឡែក​រយៈពេល ២ សប្តាហ៍ ដើម្បី​ពិនិត្យ​មើលថា​តើ​វា​បង្ហាញ​រោគសញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត​ដែរឬទេ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)


spot_img
×