Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បុរស​ម្នាក់​ស្លាប់ ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ សម្របសម្រួល​ជាមួយ​វេជ្ជបណ្ឌិត ហ៊រ សុ​វណ្ណា មិន​ប្តឹងផ្តល់​រករឿង​តទៅទៀត​ទេ

spot_img

ខេត្តស្វាយរៀង​៖ ករណី​បុរស​ម្នា​ក់បាន​ស្លាប់ ក្រោយពី​បាន​លេបថ្នាំ​ដែល​វេជ្ជបណ្ឌិត បាន​ផ្សំ​ឱ្យ​គាត់​យកទៅ​លេប​នៅផ្ទះ​ចំនួន​៧​ថ្ងៃ ក្រោយ​ពេលដែល​បុរសរងគ្រោះ បាន​ទៅពិនិត្យ​រោគវិនិច្ឆ័យ​ឃើញថា ជនរងគ្រោះ​មាន​ជំងឺ​រលាក​ក្រពះ ហើយ​បន្ទាប់ពី​ចុះ​ស្រាវជ្រាវ ឃើញថា ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ បាន​សម្របសម្រួល​បញ្ច​ប់​រឿង​ជាមួយ​វេជ្ជបណ្ឌិត ហ៊រ សុ​វណ្ណា ដោយ​មិន​ប្តឹងផ្តល់​រករឿង​តទៅទៀត​ទេ ដោយ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ យល់ឃើញថា នេះ​ជា​កំហុស​ដោយ​អ​ចេតនា​។​

​ក្រោយ​ចុះ​ធ្វើការ​ស្រាវ​ជាវ​យ៉ាង​ល្អិតល្អន់ ពី​សំណាក់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ បានឱ្យដឹងថា កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ វេ​ល​ម៉ោង​៨​និង​២០​នាទី​មានឈ្មោះ ផេង សារ៉ាន់ ភេទ​ប្រុស ឣា​យុ​៤២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្នុរ​ខាងត្បូង ឃុំ​ស្វាយ​ឣ​ង្គ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បាន​ទៅពិនិត្យ​ជំងឺ​នៅ​បន្ទប់​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ របស់​វេជ្ជបណ្ឌិត​ឈ្មោះ ហ៊រ សុ​វណ្ណា ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។

​ប្រភព​ខាងលើ​បាន​បន្តថា ពេលនោះ​វេជ្ជបណ្ឌិត​ឈ្មោះ ហ៊រ សុ​វណ្ណា ក៏បាន​ពិគ្រោះ​ជាមួយ​អ្នកជំងឺ និង​បានដឹងថា គាត់​មាន​ជំងឺ​ឈឺ​ចុកពោះ មាន​រយៈ​៧​ថ្ងៃ​មកហើយ ថែមទាំង​បាន​សម្រាក​ព្យាបាល​នៅផ្ទះ​ដោយ​ព្យូ​រ​ស៊ឺ​រ៉ូម​អស់​ចំនួន​២​កំប្លោក​ទៀតផង តែ​ពុំជា​សះស្បើយ​ឡើយ​។ បន្ទាប់ពី​ពិគ្រោះ​យោបល់​រួច វេជ្ជបណ្ឌិត ក៏បាន​នាំ​អ្នកជំងឺ​ទៅ​ឆ្លុះ​អេកូ ពិនិត្យឃើញថា ឣ្ន​ក​ជំងឺ​មាន​ជំងឺ​រលាក​ក្រពះ ខណៈនោះ​វេជ្ជបណ្ឌិត ក៏បាន​សួរនាំ​អ្នកជំងឺ​ថា​តើ​គាត់​មានប្រតិកម្ម​ជាមួយ​ថ្នាំលេប​អ្វី​ដែ​ឬទេ​? គាត់​ឆ្លើយថា គាត់​ពុំមាន​ប្រតិកម្ម​ជាមួយ​ថ្នាំលេប​ទេ​។ បន្ទាប់ពី​សួរនាំ​រួច​វេជ្ជបណ្ឌិត​ក៏បាន​ចេញ​ថ្នាំ​ទៅ​ឲ្យ​អ្នកជំងឺ​លេប​នៅផ្ទះ​ចំនួន​៧​ថ្ងៃ ក្រោយពី​ទទួលបាន​ថ្នាំលេប​រួចហើយ​អ្នកជំងឺ​ក៏​ត្រឡប់ទៅផ្ទះ​វិញ លុះដល់​វេលា​ម៉ោង​៩ អ្នកជំងឺ​ក៏បាន​យក​ថ្នាំ​ដែល​វេជ្ជបណ្ឌិត ចេញ​ឲ្យ​នោះមក​លេប បន្ទាប់ពី​លេប​រួច រហូតដល់​វេលា​ម៉ោង​១១​ជាង ទើប​អ្នកជំងឺ​មាន​អាការ​ក្រ​ញ៉​ង់​ដៃ​ក្រ​ញ៉​ង់​ជើង​ស្លាប់​តែម្តង​។

​ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ បាន​សម្របសម្រួល​បញ្ច​ប់​រឿង​ជាមួយ​វេជ្ជបណ្ឌិត ហ៊រ សុ​វណ្ណា ចប់សព្វគ្រប់ ដោយ​មិន​ប្តឹងផ្តល់​រករឿង​តទៅទៀត​ទេ ដោយ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ យល់ឃើញថា នេះ​ជា​កំហុស​ដោយ​អ​ចេតនា​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×