Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​ថា​នឹង​បិទ TikTok នៅ​អា​មេ​រិច​ក្នុងពេល​ឆាប់ៗ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​សុក្រ​បាន​និយាយថា លោក​នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​នៅ​ថ្ងៃ​សោ​រ៍ ដើម្បី​ធ្វើការ​ហាមប្រាម​ការប្រើប្រាស​កម្មវិធី TikTok នៅ​អា​មេ​រិច ខណៈដែល​អាជ្ញាធរ​អា​មេ​រិច​មាន​ក្តីបារម្ភ​ថា កម្មវិធី​នោះ​អាចជា​ថ​កម្មវិធី​ចារកម្ម​របស់​ចិន​។​

​ក្នុង​រយៈពេល​ថ្មីៗ​នេះ មន្ត្រី និង​សមាជិក​សភាព​អា​មេ​រិច​បាន​សម្តែង​ការព្រួយបារម្ភ​ពី​កម្មវិធី​ដ៏​មាន​ប្រជាប្រិយភាព ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ដោយ​ទីក្រុង​ប៉េកាំង​ក្នុង​គោលបំណង​មិន​សម​ហេតុផល ប៉ុន្តែ​ក្រុមហ៊ុន​បានធ្វើការ​បដិសេធថា ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ចិន​។​

​លោក ដូ​ណា​ល់ ត្រាំ​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត​មាន​ដូច្នេះ​ថា “​ដរាបណា​កម្មវិធី TikTok ជា​ក្តីកង្វល់ យើង​ហាមប្រាម​ពួកគេ​នៅ​អា​មេ​រិច​”​។​

​លោក​បន្ថែមថា លោក​នឹង​ចាត់វិធានការ​ឲ្យ​បាន​លឿន នៅ​ថ្ងៃ​សោ​រ៍ ដោយ​ប្រើប្រាស់​អំណាច​សេដ្ឋកិច្ច ឬក៏​បទបញ្ជា​ប្រតិបត្តិ​។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ឥណ្ឌា​ក៏បាន​ប្រកាស​បិទ​កម្មវិធី​ដ៏​ល្បីៗ​ជាច្រើន រួមទាំង TikTok របស់​ចិន​ផងដែរ ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ជាតិ និង​ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​នៅតាម​បណ្តោយ​ព្រំដែន ដែល​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​រហូតដល់ ២០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters/AFP​

spot_img
×