Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាំង​ក្រុមការងារ អាជ្ញាធរ​និង​សមត្ថកិច្ច ត្រូវធ្វើ​អំពើ​ល្អ និង​បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ដើម្បី​ជ័យជំនះ​នៅ​ឆ្នាំ​២០២២

spot_img

​បាត់ដំបង​៖ ឯកឧត្តម សុខ វាសនា សមាជិក​គណៈ​ក​ម្មា​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ទាំង​ក្រុមការងារ អាជ្ញាធរ​និង​សមត្ថកិច្ច ត្រូវធ្វើ​អំពើ​ល្អ និង​បម្រើសេវា​សាធារណៈ​និង​ការ​​ពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ដើម្បី​ជ័យជំនះ​នៅ​ឆ្នាំ​២០២២​ខាង​មុននេះ ។​

​ការលើកឡើង​បែបនេះ ក្នុង​ប្រជុំ​ផ្ស​ព្ធ​ផ្សាយ​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាណន់ ក្រោម​អធិបតីភាព​ឯកឧត្តម សុខ វាសនា សមាជិក​គណៈ​ក​ម្មា​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង លោក​លី សុខ​គួ​ង អនុប្រធាន​អ​ច​ន្ត្រៃ​យ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ក​ន្ទឺ​២ លោក​សុវណ្ណ គឹម​ហាក់ អនុប្រធាន​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ក​ន្ទឺ​២ ព្រមទាំង​សមាជិក​សមាជិកា​ជាច្រើន​នាក់​ចូលរួម​ផងដែរ​។​

​លោក​សុវណ្ណ គឹម​ហាក់ អនុប្រធាន​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ក​ន្ទឺ​២ បាន​មានប្រសាសន៍​ផែនការ​ទិសដៅ​ឆមាស​ទី​២ និង​ទិសដៅ​បន្ត គឺ​គ្មាន​អ្វីដែល​ជួយ​យើង​បានទេ មានតែ​ខ្លួនឯង​ជួយ​ខ្លួនឯង ដូចជា ការងារ​ដែល​ត្រូវធ្វើ​ទាំង​ក្រុមការងារ អាជ្ញាធរ​និង​សមត្ថកិច្ច ត្រូវ​ចេះ​សាមគ្គី​គ្នា ចុះជួយ​ប្រជាពលរដ្ឋ​ទាំង​សេវាសាធារណៈ និង​ការពារ​សន្តិសុខ​សង្គម​និង​ធ្វើអំពើ​ល្អ ដើម្បី​យកជ័យ​ជំនះ ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​២០២២ និង​២០២៣​ខាងមុខនេះ​។​

ឯកឧត្តម សុខ វាសនា សមាជិក​គណៈ​ក​ម្មា​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ការផ្សព្វផ្សាយ​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាណន់ ជាពិសេស​ក្នុង​ឃុំ​ក​ន្ទឺ​២​នេះ​។ ទិសដៅ​ការងារ​បន្ត គឺពាក់ព័ន្ធ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព និង​បញ្ហា​បទល្មើស​មានការ​កើនឡើង​រហូតដល់​៩៣​ករណី​ដែល​ឆ្នាំ​២០១៩​មានតែ​៦០​ករណី ហេតុនេះ​សមត្ថកិច្ច ត្រូវខិតខំ​ប្រឹងប្រែង​បង្ក្រាប​បន្តទៀត ពីព្រោះ​ក្នុងសម័យ​កូ​វីដ​នេះ ប្រជាពលរដ្ឋ​មិនសូវ​បានចេញ ឬ​ធ្វើដំណើរ​ទៅណា​នោះទេ​។ នៅ​បញ្ហា​ក្មេង​ទំនើង ប៉ុន្តែ​បញ្ហា​នេះ មិនមែន​កើតឡើង​នៅក្នុង​ឃុំ​ក​ន្ទឺ​២ របស់​យើង​គឺ​ក្មេង​ទំនើង​ជិះ​ម៉ូតូ បង្ហោះ​ឬ​ដេញ​កាប់​គ្នា​។ មូលហេតុ​នេះ សូម​សមត្ថកិច្ច​សហការ​ជាមួយ​ប្រជា​ការពារ​ចុះ​ការពារ​ជាមុន ដើម្បី​បង្កា​កុំ​ឲ្យ​កើតមាន​នៅក្នុង​ឃុំ​ក​ន្ទឺ​២​នេះ​៕ ដោយ ៖ អ៊ុង​សា​រុំ​

      

spot_img
×