Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​មួយថ្ងៃ តម្រូវការ​សាច់មាន់​ក្នុង​តំបន់​ឆ្នេរកែប មាន​ចំនួន​ពី ១៥០ ទៅ ១៦០​គីឡូក្រាម​

spot_img

ខេត្ត​កែប​៖ ដើម្បី​លើកកម្ពស់​ខេត្ត​កែប អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ជំរុញ​មន្ទីរ​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​ផលិតផល​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​។

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានឱ្យដឹងថា សព្វថ្ងៃនេះ តម្រូវការ​សាច់មាន់​នៅ​តាម​បណ្តោយ​ឆ្នេរកែប គិត​ក្នុង​មួយថ្ងៃ មាន​ចំនួន​ពី ១៥០ ទៅ ១៦០​គីឡូក្រាម​យ៉ាងតិច ហើយ​បើ​សរុប​ជា​ខែ ក្នុង​មួយខែៗ មាន​ចំនួន​ជាង ៤៥០០​គីឡូ ដែល​ភាគច្រើន​ទិញ​មកពី​ខេត្តកំពត​។​

​ឯកឧត្តម បាន​ថ្លែងថា តាំងពីដើម​មក មាន់​អាំង និង​ក្តាមសេះ ជា​ម្ហូប​ប្រចាំ​តំបន់​របស់​ខេត្ត​កែប អ្នកណា​ក៏​ដឹង អ្នកណា​ក៏​ទទួលស្គាល់​ពី​រស់ជាតិ​ថា​ឆ្ងាញ់ ហេតុដូចនេះ ការ​ផ្តូ​ច​ផ្តើម​ឱ្យមាន​ក្រុម​ផលិតកម្ម​កសិកម្ម​នេះ​ឡើង គឺ​ពិតជា​អាចជួយ​លើកស្ទួយ​វិស័យ​ម្ហូបអាហារ​ក្នុងស្រុក និង​ការបន្ថយ​ការ​នាំចូល​ផងដែរ​។​

​ម្យ៉ាងទៀត ការកាត់បន្ថយ​បន្លែ​សាច់ ពី​ខាងក្រៅ ក៏​ជំ​រុញឱ្យ​ខេត្ត​កែប កាន់តែ​ទាក់ទាញ​ទេសចរណ៍​ក្នុងស្រុក​បន្ថែមទៀត ឯកឧត្តម​អភិបាល បាន​ជំរុញ​មន្ទីរ​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​ផលិតផល​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​។​

​ឯកឧត្តម សោម ពិសិដ្ឋ បាន​បង្កើត​គំនិត​ផ្តូ​ច​ផ្តើម ដោយ​ជំរុញ​ឱ្យ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ដូចជា មន្ទីរ​កសិកម្ម មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​ឧស្សាហកម្ម​ជាដើម រួមគ្នា ចងក្រង​ជា​ក្រុម​ផលិត ដើម្បី​បង្កើត​ផលិតផល​កសិកម្ម​ផ្សេងៗ ដូចជា​ការ​ចិ​ញ្ជឹ​ម​សត្វ និង​ដាំ​បន្លែ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ជាជាង​ទិញ​ទំនិញ​ទាំងនោះ​ពី​ប្រទេសជិតខាង​។

​គំនិត​ផ្តូ​ច​ផ្តើម​នេះ ជា​ផែនការ​បង្កើន​ប្រាក់ចំណូល​សម្រាប់​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការចំណាយ​ក្នុងសម័យ​កូ​វីដ​នេះ ដូចនេះ​ប្រជាពលរដ្ឋ​ត្រូវ​ឧស្សាហ៍​ព្យាយាម​បង្កើន​ការងារ​ដាំ​ដុះ ចំណែក​រឿង​ទីផ្សារ​ថ្នាក់​ខេត្ត​នឹង​ធានា​ទិញ ក្នុងតម្លៃ​សមរម្យ​។​

​គួរ​បញ្ជាក់ថា អាជ្ញាធរខេត្ត​បាន​បើក​យុទ្ធនា​ការចាក់​ថ្នាំ​ការពារ​ជំងឺ​គោក្របី​ជូន​ប្រជាកសិករ នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដើម្បី​ចួ​ល​រួម​លើកស្ទួយ​វិស័យ​កសិកម្ម​ជាពិសេស​រួមគ្នា​បង្កើត​ផលិតផល​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​៕
​ដោយ​៖CEN​

spot_img
×