Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ហ្មង​! ភ្ញៀវ​មួយក្រុម​ប្រទះ​ម្ជុល​បង្កប់​ក្នុង​សាច់ជ្រូក​អាំង​ដ៏​តក់ស្លុត បែរ​ម្ចាស់​ហាង​ពុំ​ត្រឹម​មិន​សុំទោស​ទេ តែ​ថែមទាំង​ធ្វើ​រឿង​លក់​មុខ​ហាង​ទៀត​…

spot_img

​ភ្ញៀវ​មួយក្រុម​ពិតជា​មានការ​ភ្ញាក់ផ្អើល និង​ស្លុតរន្ធត់​បុក​ពោះ​យ៉ាងខ្លាំង នៅពេល​បាន​រកឃើញ​ម្ជុល​ដ៏​ធំ​មួយ នៅក្នុង​សាច់ជ្រូក ខណៈពេលដែល​ពួកគេ​កំពុង​ញ៉ាំ​អាហារ​នៅ​ហាង​សាច់​អាំង​មួយកន្លែង​នៅក្នុង​ប្រទេស​ថៃ​។​

​ប៉ុន្តែ អ្វីដែល​ហួសចិត្ត​បំផុត​នោះ គឺ​ពួកគេ​បាន​ជូនដំណឹង​ដ៏​ញាក់សាច់​នេះ ដល់​បុគ្គលិក​ហាង អំពី​ការរកឃើញ​វត្ថុ​រឹង​ដ៏​មុត​ស្រួច​នេះ បែរជា​ម្ចាស់​ហាង​ពុំ​ត្រឹមតែ​ពុំ​ធ្វើការ​សុំទោស​អតិថិជន​ខ្លួន​នោះទេ តែ​ថែមទាំង​ហៅ​ពួកគេ​ឲ្យ​ត្រឡប់មក​បង់ប្រាក់​ពិន័យ​ទៀត ​នៅពេល​ពួកគេ​ងើប​ដើរ​ចេញពី​តុ​អាហារ​នៅ​សេសសល់​។

​ហេតុនេះ ស្ត្រី​ម្នាក់​ក្នុងចំណោម​មិត្តភក្តិ​របស់​នាង បានសម្រេច​បង្ហោះ​ពី​ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយបាន​បញ្ចេញ​ឲ្យ​ដឹងថា ម្ជុល​នេះ​ដែល​មើលទៅ​ដូចជា​ម្ជុល​សម្រាប់​ចាក់​សើរៗ​ស្បែក​ដ៏​ធំ​មួយ​ដែល​ប្រើ​ដោយ​គ្រូពេទ្យ​អ៊ីចឹង​។

ក្រោយ​ជួប​ហេតុការណ៍​ដ៏​មិន​នឹកស្មាន​នេះ ពួកនាង​ក៏​បាត់បង់​ចំណង់​លែង​ឃ្លាន​អាហារ​សាច់ជ្រូក​តែម្តង ប៉ុន្តែ ផ្ទុយទៅវិញ ម្ចាស់​ហាង​បែរជា​​ពិន័យ​ពួកនាង សម្រាប់​ការចាកចេញ និង​ទុក​អាហារ​ចោល​ ដែល​ធ្វើ​ឲ្យ​ពួកនាង​ពិតជា​ហួសចិត្ត​ខ្លាំង​បំផុត​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Sanook)

spot_img
×