Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ម្ចាស់​ហាង​បញ្ចាំ​ខុសច្បាប់​មួយកន្លែង នៅ​ស្រុក​ខ្សាច់កណ្ដាល និង​រកឃើញ​ម៉ូតូ​ទុច្ចរិត ២៤​គ្រឿង​

spot_img

​កណ្តាល​៖ សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល បាន​រកឃើញថា ទីតាំង​ហាង​បញ្ចាំ​ខុសច្បាប់​មួយកន្លែង គឺ​ទទួល​បញ្ចាំ​ម៉ូតូ​ភាគច្រើន គឺជា​ម៉ូតូ​ដែល​ជន​ទុច្ចរិត កាច់ក និង​លួច​គេ​យកមក​បញ្ចាំ ព្រោះថា​គ្រាប់​សោ​ម៉ូតូ មាន​សភាព​បែកខ្ទេច និង​មា​នស​ភាពមិនប្រក្រតី​ជាច្រើន ដូច្នេះ​ទីតាំង​ហាង​បញ្ចាំ​នោះ ត្រូវ​សមត្ថកិច្ច​ជំនាញ​ខេត្តកណ្តាល​ចុះ​បិទ និង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អនុវត្តន៍​តាមច្បាប់ ។ ហាង​បញ្ចាំ​នោះ ស្ថិតនៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ហាង​បញ្ចាំ​ខុសច្បាប់​ខាងលើនេះ ដឹកនាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល ដោយមាន​ការចូលរួម​ពី​សំណាក់​កងកម្លាំង​ចម្រុះ កង​អន្តរាគមន៍​ខេត្ត ដោយមាន​ការសម្របសម្រួល​ពី​សំណាក់​លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកណ្តាល​។​

​ម្ចាស់​ទីតាំង​ហាង​បញ្ចាំ​ខាងលើ​មានឈ្មោះ គឹម ឡេង​សល់ ភេទ​ប្រុស មុខរបរ​ទទួល​បញ្ចាំ​ម៉ូតូ និង​ប្រពន្ធ​ឈ្មោះ វ៉ា ថា​រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ភូមិ ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ ឈ្មោះ គឹម ឡេង​សល់​។​

ឈ្មោះ គឹម ឡេង​សល់ គឺជា​មេអាប៉ោង​ធំ​ប្រចាំ​នៅ​ឃុំ​វិហារ​សួគ៌​ទៀតផង និង​បាន​លួច​បើកទទួល​បញ្ចាំ​ម៉ូតូ​យូរណាស់​មកហើយ ដោយ​មិនមាន​អាជ្ញាធរ​ឃុំ ស្រុក ណា​ចុះបង្ក្រាប​នោះទេ​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​នេះ គឺជា​ម៉ូតូ​ដែល​ជន​ទុច្ចរិត កាច់ក និង​លួច​គេ​យកមក​បញ្ចាំ ព្រោះថា​គ្រាប់​សោ​ម៉ូតូ មាន​សភាព​បែកខ្ទេច និង​មា​នស​ភាពមិនប្រក្រតី​ជាច្រើន​ផងដែរ​។ ក្នុង​ប្រតិបត្តិការ​នេះ រកឃើញ​ម៉ូតូ​ចំនួន​២៤​គ្រឿង គឺ ម៉ាក​ហុងដា ១៩​គ្រឿង ម៉ាកវីវ៉ា ២​គ្រឿង ម៉ាក​ស្កុប​ពី​១​គ្រឿង ម៉ាក​សង់​កូរ៉េ ១​គ្រឿង និង​ម៉ាក​ហុងដា​វេ​វ ១​គ្រឿង​។ ម្ចាស់​ទីតាំង និង​វត្ថុ​តាម ម៉ូតូ​ចំនួន​២៤​គ្រឿង ត្រូវបញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×