Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពីសប្បាយក្នុងកម្មវិធី​ជប់លៀង​មួយ​នៅ​កោះរ៉ុង វិលត្រឡប់មកវិញភ័យប៉ះសក់ ត្រូវ​រលក​ធំៗ វាយ​បែក​ទូក​លិច​ចូលក្នុង​សមុទ្រ​នៅ​ចំណុច​ឃ្លង​ឡ​ទឹកត្រី ក្រុង​កោះរ៉ុង

spot_img

​កោះរ៉ុង​៖ ពលរដ្ឋ​ប្រាប់ថា ទូក​មួយគ្រឿង បាន​ប៉ះ​រលកវាយ​បែក​ទូក​លិច​ចូលក្នុង​សមុទ្រ​នៅ​ចំណុច​ឃ្លង​ឡ​ទឹកត្រី ក្រុង​កោះរ៉ុង វេលា​ម៉ោង​ជិត​៤​ល្ងាច ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​។ សេចក្តីរាយការណ៍​ថា មាន​មនុស្ស​នៅលើ​ទូក​នេះ​ប្រមាណ​ជាង​១០​នាក់ មាន​ក្មេង​មាន​ចាស់ ត្រឡប់​មកពី​កម្មវិធី​ជប់លៀង​មួយ​នៅ កោះរ៉ុង ។ សូមបញ្ជាក់ថា ទូក​រងគ្រោះ​បាន​លិច​ចូលក្នុង​សមុទ្រ​បាត់​ហើយ​។​

​បើតាម​សេចក្តីជូនដំណឹង​បឋម ដែល​ផ្សាយ​លើ​ផេ​ក​ហ្វេ​ប៊ុ​ក​ប្រជាជន ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ករណី​ទូក​មួយគ្រឿង បាន​ប៉ះ​រលក​បែក​ទូក​លិច​ចូលក្នុង​សមុទ្រ​នៅ​ចំណុច​ឃ្លង​ឡ​ទឹកត្រី ក្រុង​កោះរ៉ុង វេលា​ម៉ោង​ជិត​៤​ល្ងាច​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោយ​ទូក​នោះ​លិច មនុស្ស​នៅលើ​ទូក​ត្រូវបាន​ជួយសង្គ្រោះ​បាន​ទាំង​អស់ហើយ មិនមាន​អ្នករងគ្រោះ​ដល់​ជីវិត​ទេ​។
​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ថា មាន​មនុស្ស​នៅលើ​ទូក​នេះ ប្រមាណ​ជាង​១០​នាក់ មាន​ក្មេង​មាន​ចាស់ ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​ខួបកំណើត​មួយ​នៅ កោះរ៉ុង ។ ក្រោយ​កើតហេតុ មានការ​ជួយសង្គ្រោះ​ដោយ​កម្លាំង​នគរបាល និង​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​អូ​ប៊័រ​ល្បឿន​លឿន​ក្រុមហ៊ុន GTVC របស់លោក​ឧកញ៉ា​ទៀ វិចិត្រ និង​ទូក​នេសាទ ស្ម័គ្រចិត្ត​មួយចំនួនទៀត។

រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាប​ជូនដំណឹង​ដល់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជា​នេសាទ​ទាំងអស់​មេត្តា​ជ្រាបថា​៖ ចាប់ពី​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០២០ សម្ពាធ​ទាប​សកម្ម​មួយ​បាន​កើតឡើង​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​វិ​វត្ត ទៅជា​វិ​សម្ពាធ​ទាប (Tropical Depression)​។ វិ​សម្ពាធ​ទាប​នេះ​បាន​បង្កើន​ឥទ្ធិពល​ជា​បន្តបន្ទាប់​ទៅជា​ព្យុះ​ទី ៣ ឈ្មោះ ស៊ីន​ឡា​គូ (SINLAKU) ហើយ​បាន​បោកបក់​មកកាន់​តំបន់ភ្នំ និង​ឆ្នេរសមុទ្រ​កម្ពុជា បណ្តាលឱ្យ មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ខ្យល់​បក់បោក​ខ្លាំង​។ ចំពោះ​ស្ថានភាព​អាកាសធាតុ​នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០មាន​ភ្លៀង​ធ្លាក់​ច្រើន​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) រួមជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។​

​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន ដឹកជញ្ជូន​ដោយ​ជលយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន ខ្ពស់ ហើយ​សូម​ផ្អាក​ការធ្វើដំណើរ​តាម​ផ្លូវទឹក​ក្នុងអំឡុង​ពេលនេះ​បើ​មិនមាន​ការចាំបាច់​ណាមួយ​។ ដោយឡែក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ សូម​បន្ត​យកចិត្ត ទុកដាក់​តាមដាន​ស្ថានភាព​ទូទៅ ជួយ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ត្រៀម​អន្តរាគមន៍​ជួយ​ដោះ ស្រាយ​បញ្ហា​នានា​ចំពោះមុខ​ជាក់ស្តែង​។​

​អាស្រ័យហេតុនេះ សូម​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ភ្ញៀវទេសចរ បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​ទាំងអស់​មេត្តា​ជ្រាប ជា​ព័ត៌មាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×