Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​ព្យុះ​ទី ៣ ឈ្មោះ ស៊ីន​ឡា​គូ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន កើន​ឡើងជា​បន្តបន្ទាប់ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​របស់​ព្យុះ​ទី ៣ ឈ្មោះ ស៊ីន​ឡា​គូ (SINLAKU)​។​

​បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា នៅ​ព្រឹក​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះ សម្ពាធ​ទាប​សកម្ម​មួយ ( Active Low ) បានកើត​ឡើង នៅលើ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​វិ​វត្ត​ទៅជា​វិ​សម្ពាធ​ទាប (Tropical Depression) ។ យោងតាម​ការ​ព្យាករ វិ​សម្ពាធ​ទាប​នេះ​នឹង​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ជា​បន្តបន្ទាប់​ទៅជា ព្យុះ​ទី ៣ ឈ្មោះ ស៊ីន​ឡា​គូ ( SINLAKU ) ដោយ​នឹង​ធ្វើដំណើរ​ឆ្លងកាត់​កោះ​ហៃណាំ មុននឹង​ចូល ដល់​ភាគ​ខាងជើង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ ។ ឥទ្ធិពល​របស់​ព្យុះ ធ្វើ​ឲ្យ​ខ្យល់មូសុង​និរតី​បង្កើនល្បឿន​បក់បោក​ខ្លាំង​មកលើ​កម្ពុជា ។​

​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូចខាងក្រោម ៖

១- បណ្តា​ខេត្ត​នៅ​តំបន់​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​កើន​ឡើងជា​បន្តបន្ទាប់ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ( Flash Flood) ។​

២- តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) ។​

៣- តំបន់​ផ្សេងៗ​ទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់ ពី​តិច​ទៅ​មធ្យម ។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន ពិសេស​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀស វាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​ចាំបាច់ ៕ ដោយ​៖​កូ​ឡាប​


spot_img
×