Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃច័ន្ទ ទី​០៣ ខែសីហា ឆ្នាំ​២០២០

spot_img

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនមាន​ភាព​ភ្លឺ​ថ្លា​ឬ​ទទួល​នូវ​លទ្ធផល​ឆ្លើយតប​ដូច​ការរំពឹងទុក​នោះឡើយ​។​

ជំនួញ ៖ បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​ទៅ​បៀត​ល្បែងស៊ីសង​ឡើយ ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិនជឿន​លឿន​​ទៅមុខ​។​

​ស្នេហា ៖ ​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​គួរសម​ផង​។​ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព​ស្រុះស្រួល​និង​មាន​ភាព​ស្រស់ស្រាយ​។​

​ជំនួញ ៖ មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ហើយ​ភាព​សុខដុម​ក៏​កើតមាន​ច្រើន​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​បើ​ចង់​ពឹងពាក់​នរណាម្នាក់​តែង​សម្រេច​សម​ដូច​ប្រកប​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

​ឆ្នាំខាល​

​​រាសី​ស្រុតចុះ​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​បើ​កើតមាន​បញ្ហា​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង និង​ទប់ទល់​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ការប្រកប​ការងារ​ជួប​លើ​កំណាត់​ផ្លូវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច ដូច្នេះ​ទាល់តែ​លោកអ្នក​ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។

​ជំនួញ ៖ មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​

​ស្នេហា ៖ ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​៕

​ឆ្នាំថោះ​

​​រាសី​ស្រុតចុះ​។

​ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ចូរ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត នូវ​បញ្ហា​មិនល្អ​ចំពោះមុខ​ណាស់​។​សម្រាប់​ការសម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​មិន​ផ្តល់​ផល​ល្អ​ផងដែរ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​ជំនួញ ៖ ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះឯង​។​

​ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ទើប​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។

​ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា និង​ស្រស់ស្រាយ​ប្រពៃ ហើយ​ការរស់នៅ​ប្រកបទៅដោយ​ភាព​សុខដុម​គួរសម​។

​ជំនួញ ៖ ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ទៅ​ទិសបស្ចឹម​ព្រោះ​ងាយ​ជួប​ឧ​ប្ប​តិ្ត​ហេតុ​យាយី​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​ត្រូវ​មើល​ដោយ​ភ្នែក​កុំ​ស្តាប់​ដោយ​ត្រចៀក​ប្រយ័ត្ន​ក្រុមមនុស្ស​ញុះញង់​នាំ​កើត​ជម្លោះ​ប្រកែក​ដោយ​ប្រការ​ណាមួយ​ឡើង​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ បើ​ចង់​ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន​ជាទី​កក់ក្តៅ​ផងដែរ​។​

​ជំនួញ ៖ បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺអាច​មានការ​ខកបំណង​ផង​។​ការធ្វើដំណើ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​ស្នេហា ៖ ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

​ឆ្នាំមមី​

​​រាសី​ស្រុតចុះ​។​

​ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​តោង​តែង​ចេះ​មើលមុខ​ក្រោយ និង​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ក្រៅពីនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​រោគ​ជំងឺ​ចូល​យាយី​ឬ​មាន​ឧប្បត្តិហេតុ​អ្វីមួយ​កើតឡើង​ថែមទៀត​។

​ជំនួញ ៖ មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​

​ស្នេហា ៖ ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ ហើយ​បើ​ចង់​ទំនាក់ទំនង​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។

​ជំនួញ ៖ ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​អ្វី​ថ្មី​ប៉ុន្មាន​ឡើយ​។​ការរស់នៅ​ងាយ​ជួប​បញ្ហា​រោគ​ជំងឺ​ណាស់​ចូរ​ប្រយ័ត្ន​រោគ​ចាស់​យាយី​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​

​ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នា​មិនតិច​ឡើយ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​បើទោះបី​កើត​បញ្ហា​អ្វី​ក៏ដោយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​មិនត្រូវ​ច្រងេងច្រងាង​នោះឡើយ​បើ​ពុំ​នោះទេ​អាច​នឹង​កើតរឿង​ដូច​ពាក្យចាស់​ថា​”​យក​សាំង​ជះ​លើ​ភ្លើង​”​បន្ថែម​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​មាន​ល្អ​ខ្លះ​និង​អាក្រក់​ខ្លះ​លាយឡំ​គ្នា ប៉ុន្តែ​យ៉ាងណា​ក៏​ដំណើរ​ជីវិត​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ជានិច្ច​។​

​ជំនួញ ៖ នៅថ្ងៃនេះ​ដែរ​ទោះ​ជួប​បញ្ហា​ចំណូល​បន្តិច​ក្តី​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​រឿង​អាក្រក់​នា​ថ្ងៃ​ខាងមុខ ៕

​ឆ្នាំរកា​

​​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ដោយសារ​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ធ្វើឱ្យ​ការប្រកប​ការងារ​និង​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូតលាស់​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​នៅមាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ផង​។

​ជំនួញ ៖ លោកអ្នក​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​របរ​ថ្មី​ក៏​តែងមាន​ភាព​សម​ដូច​ប្រកប​ច្រើន​ដែរ​។

​ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំច​

រាសី​ស្រុតចុះ​។​

​ការងារ ៖ ការរស់នៅ​លោកអ្នក​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ថែមទៀត​។

​ជំនួញ ៖ ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅរួច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​បញ្ហា​ច្រើន​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​កើត​មានការ​អស់សង្ឃឹម​ព្រោះតែ​ម្នាក់ៗ​គិត​ច្រើនតែ​ម្នាក់ឯង​៕

​ឆ្នាំកុរ​

រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ នៅថ្ងៃនេះ​ឃើញថា​លោកអ្នក​ធ្វើ​អ្វីមួយ​មិនអាច​ពឹងផ្អែក​អ្នកដទៃ​បានទេ​ពីព្រោះថា​ងាយ​កើត​បញ្ហាលំបាក​នាគ្រា​ក្រោយ​វិញ​ណាស់​។​ការប្រកប​ការងារ​បើ​ទោះបី​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ក្តី​ក៏មាន​ភាព​ស្ងប់ស្ងៀម​មិនមាន​ផល​អាក្រក់​ចូលមក​នាំ​ពិបាក​រែកពន់​នោះដែរ​។​

​ជំនួញ ៖ ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។

​ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​ដាក់ខ្លួន​ច្រើន​ប្រយ័ត្ន​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

spot_img
×