Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វ៉ា គឹមហុង ទៅ​ខេត្ត​តៃនិញ ដើម្បី​ទទួល យក​ផែន​ទីឋានលេខា​ព្រំដែន ខ្នាត ១/២៥ ០០០

spot_img

​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​ដឹកនាំ​គណៈប្រតិភូ​ព្រំដែន ទៅ​ខេត្ត​តៃនិញ វៀតណាម ដើម្បីទទួលយក​ផែន​ទីឋានលេខា​ព្រំដែន ខ្នាត ១/២៥ ០០០ ដែល​ភាគី​ទាំងពីរ​ទើបបានបញ្ចប់​ការ​ចងក្រង​ជា​សៀវភៅ ។​

​លោកជំទាវ កុយ ពិសី បាន​ថ្លែង​លើ​ហ្វេ​ស​ប៊ុ​កថា វៀតណាម ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា គឹមហុង ទេស រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​ដឹកនាំ​គណៈប្រតិភូ​ព្រំដែន ទៅ​ខេត្ត​តៃនិញ វៀតណាម ដើម្បី​ទទួល យក​ផែន​ទីឋាន លេខា​ព្រំដែន ខ្នាត ១/២៥ ០០០ ដែល​ភាគី​ទាំងពីរ​ទើបបាន បញ្ចប់​ការ​ចងក្រង​ជា​សៀវភៅ (album)។

​លោកជំទាវ កុយ ពិសី  បានបន្ថែមថា គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា គឹមហុង ទេស រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈ កម្ម​ការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា និង​គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ ឯកឧត្តម ឡេ ហួយ​ទ្រុង អនុរដ្ឋមន្ត្រី នៃ​ក្រសួងការបរទេស និង​ជា ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ បង្គោល​ព្រំដែន​គោក​វៀតណាម បាន​ជួបពិភាក្សា​ការងារ និង​ប្រគល់ ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥ ០០០ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម និយម វៀតណាម នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ុក​បាយ ខេត្ត​តៃនិញ វៀតណាម នា​ថ្ងៃទី​១ ខែសីហា​ឆ្នាំ ២០២០​។​

+​ខាង​កម្ពុជា តំណាង​ដោយ (​លោកជំទាវ កុយ ពិសី អនុប្រធាន​លេ ខា​ធិ​ការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​) និង​វៀតណាម​តំណាង​ដោយ​លោក ហ្វ៊ូ​ង ថេ​ឡុង អនុប្រធាន​គណៈកម្មកា​រ​ព្រំដែន​រដ្ឋ​នៃ​ក្រសួងការបរទេស បានធ្វើការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និង​ឯកភាព​ទទួលយក សៀវភៅ​ផែនទី​ឋានលេខា​ព្រំដែន ដែល​បាន​ចងក្រង​រួច ចំនួន ៥០០​ច្បាប់ដើម ក្នុងនោះ​ភាសា​ខ្មែរ​-​វៀតណាម​ចំនួន​២៥០​ច្បាប់ និង​ភាសា​វៀតណាម​-​ខ្មែរ​ចំនួន ២៥០​ច្បាប់ ដែល​បាន​ចង​ជា​អាល់​ប៊ុ​ម (album) បានល្អ ត្រូវ​តាម​បទ ដ្ឋា​នប​ច្ចេកទេស ដើម្បី​ទុក​ប្រើប្រាស់​ក្នុងប្រទេស​រៀងៗ​ខ្លួន​តទៅ​។​

+​ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា​-​វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញ​ពេញលេញ​លទ្ធផល ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ប្រមាណ​ជា​៨៤% ដែល ប្រទេស​ទាំងពី​សម្រេចបាន​។ ផែនទី​នេះ ជា​ផែនទី​ទំនើប​សម័យ​ឌីជីថល ៤.0 ដែល​បង្ហាញ​យ៉ាង​ច្បាស់លាស់​ខ្សែ​ព្រំដែន បង្គោល​ព្រំដែន រួម​និង​ស្ថានភាព​ភូម​មិ​សាស្ត្រ​នៅ លើដី​ជាក់ស្តែង​បាន​យ៉ាង​ជាក់លាក់ ងាយស្រួល​ក្នុងការ ប្រើប្រាស់ មិន​ដូច​ផែនទី​បោ​ន​ខ្នាត ១/១00 ០០០ នោះទេ​៕ ដោយ​៖​កូ​ឡាប​

spot_img
×