Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២០ សម្រេចបាន​ជិត​៤៣​ម៉ឺន​តោន​

spot_img

​រដ្ឋមន្ត្រី​កសិកម្ម លោក វេ​ង សាខុន ថ្លែងថា​លទ្ធផល​នៃ​ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល ៧​ខែ​ដើមឆ្នាំ​២០២០ សម្រេចបាន ៤២៦ ០៧៣ តោន កើនឡើង​ប្រមាណ ១១៨ ០៦០ តោន ស្មើនឹង ៣៨,៣៣% ដែល​ធៀប​ទៅនឹង​រយៈ​៧​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ៣០៨ ០១៣ តោន ។
​ដោយឡែក សម្រាប់​ខែកក្កដា ឆ្នាំ​២០២០ នេះ សម្រេចការ​នាំចេញ​អង្ករ​បាន ចំនួន ២៨ ៤១៣ តោន កើនឡើង​ចំនួន ១ ៩៣៨ តោន ស្មើនឹង ៧,៣២% ធៀប​ទៅនឹង​ខែឧសភា ឆ្នាំ​២០១៩ ដែល​ក្នុងនេះ​មាន​៖ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ១៨ ៥២៣ តោន​, អង្ករ​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន ៩ ២០៨ តោន​, អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន ៦៨២ តោន និង​អង្ករ​ក្រហម​មាន​ចំនួន ២៨,៤១ តោន ។​

​លោក​បន្តថា ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល ៧​ខែ​នេះ មាន​ចំនួន ៥៧​ប្រទេស​៖ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន ២៤ ក្នុងចំណោម​២៨ ប្រទេស​, ប្រទេស​ចិន​, ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦ ហើយ​និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន ២៦ ប្រទេស ។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន ៥ ក្នុងចំណោម ៧០​ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ ។​

​បើ​លោក វេ​ង​សាខុន ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល ៧​ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩ មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់​៖ សហភាព​អ៊ឺរ៉ុប​កើន​ចំនួន ៣៧,៧០%, ប្រទេស​ចិន​កើន​ចំនួន ២៥,៩១%, បណ្តា​ប្រទេស​សមាជិក​អាស៊ាន​កើន​ចំនួន ៤៤,០៣%, និង​គោលដៅ​ដ៏ទៃទៀត​បាន​កើនឡើង​ចំនួន ៧២,៤០% ។ យ៉ាងណាមិញ ការនាំចេញ​ស្រូវ​នៅតាម​ច្រក​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​វៀតណាម ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ​២០២០ មាន​ចំនួន​ជាង ១,១១៥ លាន​តោន ៕

ដោយ៖CEN


spot_img
×