Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ៖ ករណី​ព្យាបាល ជាសះស្បើយ ០១​នាក់ នៅ​ថ្ងៃទី​០២ ខែសីហា

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​គឺ​គ្រូពេទ្យ​បាន​ព្យាបាល​អ្នកជំងឺ​អ្នក​បានជា​សះស្បើយ​។​

​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស ៖ គិត​ត្រឹម​ម៉ោង ០៧:០០​ព្រឹក ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​៖ ចំនួន​អ្នក​ព្យាបាល ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ១៩៧​នាក់ (​ស្មើនឹង ៨២,០៨% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​ក្ខ​វីដ​១៩​ទាំងអស់​)​នៅក្នុង​ចំនួន​នេះ​មាន​ស្រី ៤៣​នាក់ និង​បុរស ១៥៤​នាក់ ។ អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៤០​នាក់ (​ស្ត្រី ៤៦​នាក់ និង​បុរស ១៩៤​នាក់​។ អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប ៤១​នាក់​៖ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មាន​ចំនួន ០២​នាក់ (​ស្ត្រី ០១​នាក់ និង​បុរស ០១​នាក់​)​។ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​មាន​ចំនួន ៣៣​នាក់ ។ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​មាន​ចំនួន ០៦​នាក់ ជា​បុរស​។ អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​៖ ស្ត្រី​ជនជាតិ​អាមេរិក កាំ​ង ០១​នាក់ និង​បុរស​ជនជាតិ​អាមេរិកកាំង ០១​នាក់​។​

​ករណី​ជាសះស្បើយ ៖ ស្ត្រីជន​ជាតិខ្មែរ​ចំនួន ០១​នាក់​។​
​ស្ត្រី​អាយុ ៣៨​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​អ្នកធ្វើ ដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​តាម​ជើងហោះហើរ​មក​កម្ពុជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង ត្រូវបាន​អនុញ្ញាត ឲ្យ​ចេញ ពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី -​បុគ្គលិក​សុខា​ភិ បាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់​ព័​ន្ម​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង ជំងឺឆ្លង​សហ​ដ្ឋ​អាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ​រក​ករណី​កូដ​-១៥ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ក្ខ​វីដ​-១៥ នៅក្នុង​ប្រទេស​កម្ពុជា​៕
ដោយ​៖​កូ​ឡាប​

spot_img
×