Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈមេធាវី​ហុងកុង​ថា ការពន្យារពេល​បោះឆ្នោត នៅ​ហុងកុង ជា​រឿង​ខុសច្បាប់​

spot_img

​គណៈមេធាវី​ហុងកុង បាន​និយាយថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ហុងកុង ក្នុងការ​ពន្យារពេល​បោះ​ឆ្នោត​រយៈពេល ១​ឆ្នាំ​ដោយសារតែ​បញ្ហា​វីរុស​កូ​រ៉ូ​ណា អាចជា​រឿង​ខុសច្បាប់​។​

​មេដឹកនាំ​ហុងកុង អ្នកស្រី Carrie Lam កាលពី​ថ្ងៃ​សុក្រ បានធ្វើការ​ពន្យារពេល​បោះឆ្នោតក្រុមប្រឹក្សា​និតិ​ប​ញ្ញ​តិ ដោយ​លើកឡើង​ហេតុផល​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ​។​

​ច្បាប់បោះឆ្នោត​នៅ​ហុងកុង​អនុញ្ញាត ឲ្យ​មានការ​ពន្យារពេល​បោះឆ្នោត រយៈពេល​ត្រឹម ១៤​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ច្បាប់​នៅ​សម័យ​អាណានិគម​ន៍ បានផ្តល់​សិទ្ធិអំណាច​ដល់​រដ្ឋាភិបាល​ទូលំទូលាយ ក្នុងករណី​មានការ​គំរាមកំហែង​ដល់​សុវត្ថិភាព​សាធារណៈ​។​

​នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ គណៈមេធាវី​ហុងកុង​និយាយថា ច្បាប់បោះឆ្នោត​មាន​លក្ខណៈ​កាន់តែ​ថ្មី និង​កាន់តែច្បាស់ នៅពេល​និយាយ​អំពី​គ្រោះថ្នាក់​សុខភាព​សាធារណៈ នៅពេល​បោះឆ្នោត ហើយ​ជាទូទៅ គួរ​មាន​អាទិភាព​លើ​ច្បាប់​ចាស់​។​

​សេចក្តីប្រកាស​និយាយទៀតថា ការប្រើប្រាស់​ច្បាប់​គ្រោះអាសន្ន ដើម្បី​យកមក​ពន្យារពេល​បោះឆ្នោត​អាចជា​ការខុសច្បាប់​។​

​សូមបញ្ជាក់ថា ហុងកុង​គ្រោង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​នីតិ​ប្ប​ញ្ញ​តិ្ត​នៅ​ថ្ងៃទី ៥ ខែកញ្ញា ខាងមុខ ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​ប្រកាស​ពន្យារពេល ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ខឹង​យ៉ាងខ្លាំង​។​

​ការិយាល័យ​កិច្ចការ​ហុងកុង និង​ម៉ា​កាវ របស់​ក្រុមប្រឹក្សារដ្ឋ​ចិន​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា “​ការពន្យារពេល​ជាការ​ចាំបាច់ សម​ហេតុផល និង​ស្របច្បាប់​”​។​

​អ្នកស្រី Carrie Lam​និយាយថា ការសម្រេចចិត្ត​នោះ​ជា​ជម្រើស​ដ៏​លំបាក​បំផុត ដែល​គាត់​បានធ្វើ​ក្នុង​រយៈពេល ៧​ខែ​ចុងក្រោយ ប៉ុន្តែ​គាត់​ថា វា​មាន​គោលបំណង​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×