Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​ទេ​! ៣​ឆ្នាំ​ហើយ ដែល​គ្រួសារ​នារី​រងគ្រោះ ត្រូវ​អ្នករត់​តាក់ស៊ី​២​នាក់​នេះ​រំលោភ​សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​មិន​ទទួលបាន​យុត្តិធម៌ តើ​ពេលណា​តុលា​ការផ្តល់​យុត្តិធម៌​?

spot_img

​ស្វាយរៀង​៖ ជនល្មើស​២​នាក់​ជា​អ្នករត់​តាក់ស៊ី​ខិលខូច ដែល​ត្រូវបាន​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ ក្នុងករណី​ធ្វើ​សកម្មភាព​ចាប់រំលោភ​សម្លាប់​នារី​បម្រើ​កាស៊ីណូ​ម្នា​ក់នៅ​ក្រុង​បាវិត កាលពី​ឆ្នាំ​២០១៧ បាន​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង ក្រោម​ការផ្ដន្ទាទោស​ពី​ចៅក្រម​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។​

​តែ​ទោះយ៉ាងណា ជនល្មើស​ទាំងពីរ​ត្រូវបាន​ដឹងថា មិន​សុខចិត្ត​នោះទេ ដោយបាន​ប្តឹង​ឡើងទៅ​ឧទ្ធរណ៍ និង​សូម្បី​បន្ត​ប្ដឹងទៅ​តុលាការ​កំពូល​ទៀតផង ដែល​ធ្វើ​ឲ្យ​សំណុំ​រឿងនេះ នៅ​មិនទាន់​ទទួលបាន​ភាពយុត្តិធម៌​សម្រាប់​ជនរងគ្រោះ ក៏ដូចជា​គ្រួសារ ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ​។ ដោយសារតែ​បែបនេះ បានធ្វើ​ឲ្យ​គ្រួសារ​ជនរងគ្រោះ​ត្រូវ​ចំណាយលុយ​អស់​ជាច្រើន សម្រាប់ធ្វើ​ដំណើរ​ឡើង​តុលាការ​ជាច្រើន​ដង និង​ខាត​ពេលវេលា​រកស៊ី​ទៀតផង​។​

​នេះ​បើតាម​ពូ​នារី​រងគ្រោះ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង រី បាន​បង្ហោះ​សារ​ត្អូញត្អែរ​ពី​ចំណាត់​យឺតយ៉ាវ​របស់​តុលាការ​ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃនេះ​ថ្ងៃទី 2 ខែ 8 ឆ្នាំ 2020 ថ្ងៃ​គម្រប់​ខួប 3 ឆ្នាំ​របស់​ក្មួយ​ស្រី​ខ្ញុំ ដែល​ត្រូវបាន​អ្នករត់​តាក់ស៊ី​រំលោភ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​ខេត្តស្វាយរៀង ថ្ងៃទី 2 ខែ សីហា ឆ្នាំ 2017 អស់​រយៈពេល​បី​ឆ្នាំ​ហើយ ដែល​គ្រួសារ​ខ្ញុំ​រង់ចាំ​ទទួល​យុត្តិធម៌ តើ​ពេលណា​ទៅ​ទើប​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​គ្រួសារ​ខ្ញុំ​។​

​គ្រួសារ​ខ្ញុំ​ត្រូវ​ឡើង​តុលាការខេត្ត​ស្វាយរៀង​បី​ដង ក្រោយមកទៀត​ឡើង​សាលាឧទ្ធរណ៍​នៅ​ភ្នំពេញ​ពីរដង​ទៀត ក្រុមគ្រួសារ​ខ្ញុំ​ត្រូវ​ចំណាយលុយ​អស់​ជាច្រើន សម្រាប់ធ្វើ​ដំណើរ​ឡើង​តុលាការ​ជាច្រើន​ដង និង​ខាត​ពេលវេលា​រកស៊ី​ច្រើនណាស់​។​

​ក្នុង​រយៈពេល​បី​ឆ្នាំនេះ​ការឈឺចាប់​នៅតែ​កើនឡើង​ដោយសារតែ​យុត្តិធម៌​នៅ​មិនទាន់​ទទួលបាន ខ្ញុំ​បាន​បង្ហោះ​សារ​នេះ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ដង តែ​ដូច​គ្មាន​ថ្នាក់ដឹកនាំ​ណា​មើលឃើញ​សោះ នេះហើយ​ដែល​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​មានការ​ឈឺចាប់​កាន់តែខ្លាំង​ទៅៗ សូម​ថ្នាក់ដឹកនាំ និង​ក្រសួងយុត្តិធម៌ ជួយ​រក​យុត្តិធម៌​និង​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​គ្រួសារ​ខ្ញុំ​ផង សូម​បងប្អូន​ជួយ ស៊ែរ​ផង សូម​អរគុណ​។​»៕ ដោយ​៖ លឹម ហុង​

spot_img
×