Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹម ២៤​ម៉ោង អា​មេ​រិច​បន្ថែម​អ្នក​វិជ្ជមាន​កូ​រ៉ូ​ណា​ថ្មី​ជិត ៥០.០០០​នាក់​ទៀត​

spot_img

​អា​មេ​រិច​បាន​រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ចំនួន ៤៧.៥០៨​នាក់​បន្ថែមទៀត​ក្នុង​រយៈពេល​ត្រឹម ២៤​ម៉ោង កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ នេះ​បើតាម​តួលេខ​របស់​សកលវិទ្យា​ល័យ Johns Hopkins​។​

​ក្រៅពី​អ្នក​ឆ្លង​ថ្មី ក៏មាន​អ្នកស្លាប់​ថ្មី​ចំនួន ៥១៥​នាក់​ផងដែរ​។​

​ការឆ្លង​ថ្មី​នៅ​ថ្ងៃអាទិត្យ ធ្លាក់ចុះ​បន្តិច បើ​ធៀប​ទៅនឹង​រយៈពេល ៥​ថ្ងៃ​ចុងក្រោយ​ដែលមាន​អ្នក​ឆ្លង​ច្រើនជាង ៦០.០០០​ករណី​ក្នុង​មួយថ្ងៃៗ​។​

​អា​មេ​រិច​ជា​ប្រទេស​មាន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ច្រើន​បំផុត​ក្នុង​លោក ដោយមាន​អ្នក​ឆ្លង​សរុប ៤.៦៦៥.០០២​នាក់ និង​អ្នកស្លាប់ ១៥៤.៨៣៤​នាក់​៕

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ទូទាំង​ពិភពលោក​។​

​តួលេខ​ចុងក្រោយ អ្នក​ឆ្លង​សរុប​មាន​ជាង ១៨​លាន​នាក់ និង​ស្លាប់​ជាង ៦៨៧.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×