Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក​១​ក្បាល ២​លាន​ទើប​មាន​១ បាន​រួច​ផុតពី​ឆ្នាំងសម្ល ព្រោះតែ​ដោយសារ​សម្បក​ដ៏​ចម្លែក​របស់​វា​….

spot_img

​បង្កង​ដ៏​ចម្លែក​មួយ​ត្រូវបាន​នាំយកទៅ​សួនសត្វ បន្ទាប់ពី​បុគ្គលិក​នៅ​ភោជនីយដ្ឋាន​មួយកន្លែង នៅ​សហរដ្ឋអាមេរិក បានកត់សម្គាល់​ឃើញថា បង្កង​នេះ​មាន​សម្បក​ខាងក្រៅ​ខុសពី​បង្កង​ដទៃ​។​

​យោងតាម USA Today សត្វ​បង្កង​ដ៏​មានសំណាង​នេះ បាន​រួច​ផុតពី​យកមក​ច្នៃ​ធ្វើជា​ម្ហូប នៅ​ភោជនីយដ្ឋាន Ohio Red Lobster បន្ទាប់ពី​បុគ្គលិក​ចាប់​ភ្នែក​បាន​រកឃើញ​សម្បក​បៃតង​ចម្លែក​របស់​វា​។​

​សាកលវិទ្យាល័យ​នៃ​វិទ្យាស្ថាន​បង្កង Maine និយាយថា អត្រា​ចាប់បាន​បង្កង​បៃតង​នេះ​គឺ ១ ក្នុង ២០០ លាន​។ ពណ៌​បៃតង​នៃ​សម្បក​របស់​វា គឺជា​លទ្ធផល​នៃ​ការប្រែប្រួល​ហ្សែ​ន​។​

​ភោជនីយដ្ឋាន​បានសម្រេច​ចិត្ត​មិន​ចម្អិន​វា និង​ទាក់ទង​សួនសត្វ Akron ដើម្បី​បរិច្ចាគ​បង្កង​ដ៏​កម្រ​មួយ​នេះ​។ លោកស្រី Elena Bell អ្នកនាំពាក្យ​សួនសត្វ​បាន​និយាយថា អង្គការ​អភិរក្ស​អាហារ​សមុទ្រ​នៅ Monterey Bay Aquarium ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​ជួយ​សំរបសំរួល​ការដឹកជញ្ជូន​។​

​បង្កង​ត្រូវ​បានដាក់​នៅក្នុង​ធុង​ដាច់ដោយឡែក នៅក្នុង​សួនសត្វ មុនពេល​ជួប​មិត្តភក្តិ​ថ្មី​។ ទោះយ៉ាងណា ដោយសារតែ​មានការ​រឹតត្បិត​នៅក្នុង Covid-19 នោះ​ទីកន្លែង​សម្រាប់​ដាក់​បង្កង​បៃតង​នេះ​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន សម្រាប់​ភ្ញៀវទេសចរ​៕ ដោយ​៖ លឹម​ហុង​

spot_img
×