Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគ្រប់គ្រង​នៅ​ពុទ្ធ​គី​រី​កម្ពុជា ត្រូវ​គណៈ​សម្តេច​សង្ឃនាយក​ចាប់​ផ្សឹក ពាក់ព័ន្ធ​នឹងសេពមេថុន​ជាមួយ​នារី​ភេទ , ផ្លាស់ប្តូរ​ព្រះសង្ឃ​និង​អាចារ្យ​ថ្មី មក​ជំនួស​វិញ

spot_img

តាកែវ​៖​អ្នកគ្រប់គ្រង​នៅ​ពុទ្ធ​គី​រី​កម្ពុជា ត្រូវបាន​គណៈ​សម្តេច​ស​ង្ឃ​នាយក​ចាប់​ផ្សឹក នឹង​ដោះដូរ​ព្រះសង្ឃ និង​គណៈកម្មការ​អាចា​រ្យ​នៅ​ទីនោះ​ចេញ​ទាំងអស់ ហើយ​ផ្លាស់ប្តូរ​ព្រះសង្ឃ​និង​អាចារ្យ​ថ្មី​មក​ជំនួស ជា​បណ្តោះអាសន្ន ។​

​មួយរយៈ​ពេលកន្លងមក​នេះ​ក្នុង​ឆ្នាំ​២០២០ យើង​សង្កេតឃើញថា​វិស័យ​ពុទ្ធចក្រ​នៅក្នុង​ខេត្តតាកែវ ហាក់បីដូចជា​លេចឮ​ដំណឹង​មិនសូវ​ល្អជា​ច្រើន ទៅលើ​ព្រះសង្ឃ​ដែល​កំពុង​មានឈ្មោះ​ល្បីល្បាញ ទាំង​ក្នុងស្រុក​នឹង​ក្រៅ​ស្រុក​ជាច្រើន​ករណី ខណៈដែល​នូវពេល​ថ្មីៗ​នេះ​គឺមាន​រឿងអាស្រូវ​លោក ឡុង ចន្ថា គង់នៅ​វត្តភ្នំ​បូរី ។​
​ពាក់ព័ន្ធ​នឹង​សារ​សំឡេង​សារ​សង​ស្នេហា​គ្នា​ជាមួយ​នារី​ភេទ ក្រោយមក​ក៏មាន​រឿង​ផ្លាស់ប្តូរ​អនុគណ​ស្រុក​ត្រាំកក់ ដោយ​មិនមាន​មូលហេតុ​បង្ហាញ​ច្បាស់លាស់ មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់តែ​លោកសង្ឃ​ព្រះនាម កែវ កក្កដា ដែលជា​ស្ថាបនិក ក្នុងការ​គៀងគរ​រក​សប្បុរសជន​ញាតិ​ញោម​ជិត​ឆ្ងាយ មក​ក៏​សាង​តំបន់​ពុទ្ធ​គី​រី​កម្ពុជា មាន​ភាពល្បីល្បាញ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ត្រូវបាន​គណៈសង្ឃ​នាយក​សម្តេច​សង្ឃ​ចាប់​ផ្សឹក និង​ប្រកាស​ប្តូរ​អ្នកគ្រប់គ្រង​ពុទ្ធ​គី​រី​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយមាន​ពាក្យ​អា​ចាម​អា​រ៉ា​ម​ខ្លះ​ពាក់ព័ន្ធ​និង​លុយកាក់ រីឯ​ប្រធាន​មន្ទីរ​ធម្មការ​សាសនា​ខេត្តតាកែវ ថា​មកពី​លោក បាន​សែ​ប​មេ​ធុន «​រួម​សង្វាស់​»​មាន​ប្រពន្ធ​កូន ទើប​គណៈសង្ឃ​នាយ​កស​ម្រេច​ចាប់​ផ្សឹក​ភ្លាម និង​ប្រគល់​ឲ្យ​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត និង​មន្ត្រី​សង្ឃ​មាន​ចំណាត់ការ​ក្នុង​ការដាក់​ព្រះសង្ឃ​ឲ្យ​នៅ​គ្រប់គ្រង​ពុទ្ធ​គី​រី​កម្ពុជា ជា​បណ្តោះអាស្ន​ន​សិន ។​

​សូមបញ្ជាក់​ផងដែរ​ថា បើ​សម្តី​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នករស់នៅ​ប្រកប​របរ​រកស៊ី​នៅ​តំបន់​ពុទ្ធ​គី​រី​កម្ពុជា គឺ​បាន​សម្តែង​នៅ​ទឹកចិត្ត​សោកស្តាយ​ព្រះសង្ឃ កែវ កក្កដា ជាខ្លាំង​ព្រោះ​គាត់​ជា​ស្ថាបនិក​កសាង​តំបន់​ពុទ្ធ​គី​រី​កម្ពុជា​នេះ ឡើង​ធ្វើ​ឲ្យ​មាន​ភាពល្បីល្បាញ ថែមទាំង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ រស់នៅ​ទីនោះ​មាន​ជីវភាព​ធូរធារ ចេះ​រកស៊ី​ដើម្បី​បាន​កម្រៃ​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។​

​ប្រជាពលរដ្ឋ​ខាងលើ​និយាយ​ទាំង​ទឹកមុខ​នឹករលឹក​ថា ពីមុន​តំបន់​នេះ​ចង់​មកដល់​ជិះ​រទេះគោ ទើប​មកដល់​បាន តែ​ក្រោយ​មានការ​កសាង​ពុទ្ធ​គី​រី​កម្ពុជា ដោយ​លោក កែវ កក្កដា គឺ​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​នេះ មាន​ផ្លូវ​កៅស៊ូ មាន​ភ្លើងអគ្គិសនី នឹង​បានប្រែក្លាយ​ទៅជា​រមណីយ​ដ្ឋា​ន​បែប​ពុទ្ធសាសនា​ថែមទៀត ធ្វើ​ឲ្យ​មាន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​ធ្វើបុណ្យ​កោសល្យ រួច​ពិសា​អាហារ​នៅតាម​កញ្ចុះ​នៅ​ទីនោះ ៕ ដោយ​៖​តាកែវ​


spot_img
×