Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទឹក​ផ្លែឈើ​មួយ​ប្រភេទ​នេះ ជួយ​បង្កើន​សុខភាព​ផ្លូវ​ភេទបុរស​

spot_img

​ចំពោះ​បុរស នេះ​អាចជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ហើយ បើសិនជា​អ្នក កំពុងតែ​ជួប​បញ្ហា​ថប់​បារម្ភ​ច្រើន ក្នុងពេល​រួមភេទ ដោយសារតែ​លិង្គ​មិន​ឡើង​រឹង​។ ដូច្នេះ ចូរ​ព្យាយាម​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវ ក្នុង​មួយថ្ងៃ​ទៅ​។ ទឹក​ផ្លែ​ទទឹម មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ប៉ូវ​ផ្លូវភេទ ដ៏​ពេញនិយម​ទេ តែ​ក៏​អស្ចារ្យ​ក្នុងការ​ទាញ​ជីវិត​ផ្លូវភេទ ឲ្យ​មក​រស់​រវើក​វិញ​ដែរ​។​

​ផ្លែ​ទទឹម សម្បូរ​អង់​ទី​អុកស៊ីដ​ង់ ដែល​អាច​នឹង​ច្រើនជាង​ក្នុង​តែ​បៃតង និង​ស្រាក្រហម​ទៅទៀត​។ វត្តមាន​របស់​សារធាតុ Nitrates ក៏​ជា​ហេតុផល​មួយ​បញ្ជាក់ថា ផ្លែឈើ​នេះ​អាច​ពង្រឹង​ដល់ សមត្ថភាព​លើ​គ្រែ​បាន​។ ជីវជាតិ​ជាច្រើន​ក្នុង​ទឹក​ផ្លែឈើ​មួយ​នេះ នឹង​ពង្រឹង​ដល់​របត់​ឈាម​រត់ ទៅ​ប្រដាប់ភេទ​ដើម្បី​ជួយ​ឲ្យ​លិង្គ​រឹង​បាន​កាន់តែ​ល្អ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នក​កំពុងតែ​ប្រើ​ថ្នាំ ព្យាបាល​បញ្ហា​លិង្គ​មិន​ឡើង​រឹង អ្នក​គួរតែ​ចៀសវាង​វិធីសាស្ត្រ ញ៉ាំ​ទឹក​ផ្លែ​ទទឹម​សិន​ទៅ ព្រោះ​មាន​ករណី​ច្រើនណាស់ ដែល​ប្រើ​ថ្នាំពេទ្យ​ផង និង​ទឹក​ផ្លែ​ទទឹម​ផង នាំ​ឲ្យ​លិង្គ​រឹង​យូរ​ទៀត ទោះ​ក្រោយពី​ចេញ​ទឹកកាម​រួចហើយ​ក៏ដោយ និង​មាន​ខ្លះទៀត​ទាល់តែ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ទើបបាន​៕

​អត្ថបទ​៖ health.com.kh


spot_img
×