Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់ របួស​២​នាក់ ដោយសារ​ស្រវឹងស្រា ជិះ​ម៉ូតូ​បុក​គ្នា នៅ​ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង ៖ បុរស​ជា​អ្នករួមដំណើរ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ និង​បុរស​២​នាក់​ផ្សេងទៀត បាន​រងរបួស​ដោយសា​រ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ ក្នុងទិសដៅ​ផ្ទុយគ្នា ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ ១ ចន្លោះ​គីឡូម៉ែត្រ ១២៤/១២៥ ស្ថិត​ក្នុងភូមិ ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ម៉ូតូ​ទី​១ ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ ១BI ០៥២៤ បើកបរ​បើកបរ​ដោយ​ឈ្មោះ យស់ បូ​វ​ណ្ណះ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ​ចក ឃុំ​កំពង់​ចក ស្រុក​រំ​ដូ​ល ខេត្តស្វាយរៀង បើកបរ​ពី​កើ​តទៅ​លិច មិន​ពាក់មួក​សុវត្ថិភាព អ្នកបើកបរ​រងរបួស​ស្រាល ម៉ូតូ​ខូចខាត​ធ្ងន់ ។ ម៉ូតូ​ទី​២ ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១L ៦៧៩៧ បើកបរ​ដោយ​ឈ្មោះ ភោគ ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ​ស្វាយ​តា​យ៉ាន ឃុំ​ស្វាយ​តា​យ៉ាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរ​ពី​លិចទៅ​កើត មិន​ពាក់មួក​សុវត្ថិភាព រងរបួស​ស្រាល ម៉ូតូ​ខូចខាត​ស្រាល ។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ អ្នករួមដំណើរ​ឈ្មោះ ឡឹ​ក កុសល ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ កម្មករ​រោង រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា មិន​ពាក់មួក​សុវត្ថិភាព ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។​

​បច្ចុប្បន្ន​អ្នករបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។ ចំណែក​មធ្យោបាយ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត ។ រីឯ​សាកសព​ប្រគល់ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​មូលហេតុ​នោះ គឺ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ពាក់​ផ្លាកលេខ ភ្នំពេញ ១BI ០៥២៤ វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ និង​មាន​ជាតិ​អាកុល ១,៥៤ mg/L ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×