Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​វត្ថុតាង​គ្រឿងញៀន និង​សារ​ធាតុគីមី​ប្រមាណ ៣៨ គីឡូក្រាម ដើម្បី​ត្រៀម​ដុតបំផ្លាញ​ចោល នៅ​ថ្ងៃស្អែក​

spot_img

​ខេត្តស្វាយរៀង ៖ លោក ប៉ុក ម៉ាន់​នី អនុ​រដ្ឋ​រដ្ឋលេខាធិកា​រ​ក្រសួងយុត្តិធម៌ នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ ២០២០​នេះ បាន​អញ្ជើញ​ចូលរួម​បើក​កញ្ចប់​វត្ថុតាង​គ្រឿងញៀន នៅ​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ត្រៀម​ដុតបំផ្លាញ​ចោល​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ ដែល​ស្ថិតក្រោម​អធិបតីភាព លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។

​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង និង​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង លោក លោកស្រី​អភិបាលរង​ខេត្ត ព្រះរាជអាជ្ញា​ព្រះរាជអាជ្ញារង​ទាំង​៤​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន​ជាច្រើនរូប​ផងដែរ​។​

​លោក ប៉ុក ម៉ាន់​នី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រយៈកាល​កន្លងមក ប្រជាពលរដ្ឋ​មួយចំនួន​តែងតែមាន​ការងឿងឆ្ងល់ និង​សួរថា សមត្ថកិច្ច ក្រោយ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​រួច​វត្ថុតាង​បញ្ជូន​ទៅណា ? យកទៅ​ណា ? តើ​ពេលណា​គេ​ធ្វើ​ពិធី​ដុត​កម្ទេច ចោល ? ជាក់ស្ដែង សម្រាប់​ខេត្តស្វាយរៀង​ជា​លើក​ទី ២​ហើយ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ពិធី​ដុត​កម្ទេចចោល​គ្រឿងញៀន​ទាំងអស់នេះ​។​

​លោក​បាន​បន្តថា កម្មវិធី​ដុតបំផ្លាញ​គ្រឿងញៀន​ទាំងអស់នេះ គឺជា​គោលដៅ​របស់​រាជរដ្ឋាភិបាល ដែល​ដាក់​ឲ្យ​អនុវត្តន៍​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ឲ្យ​មាន​ទិវា​ថ្ងៃ ២៦ ខែមិថុនា គឺជា​ទិវា​ប្រារព្ធ​ឡើង​ដើម្បី​ដុតបំផ្លាញ​គ្រឿងញៀន ដែល​តែងតែ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។ កន្លងមក អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដុត​គ្រឿងញៀន​ផង និង​ក្រសួងយុត្តិធម៌ ក៏បាន​ដុតបំផ្លាញ​គ្រឿងញៀន​ចោល​ផងដែរ​។ ប៉ុន្តែ​កាតព្វកិច្ច​ទាំងនេះ ដោយ​យល់ឃើញថា មានការ​ចាំបាច់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ត្រូវ​សហការ​ជាមួយ​ក្រសួងយុត្តិធម៌ ដើម្បី​ដុតបំផ្លាញ​គ្រឿងញៀន​នៅពេល​តែមួយ​គឺ​ជៀសវាង​ការប្រព្រឹត្ត​អនុវត្តន៍ ច្រើនដង​ដែល​នាំ​ឲ្យ​មានការ​លំបាក​ដល់​ចៅក្រម ព្រះរាជអាជ្ញា​ទូទាំងប្រទេស​ដែល​ក្នុងការ​រក្សាទុក​វត្ថុតាង​គ្រឿងញៀន​ទាំងអស់នេះ​។​

​សូមបញ្ជាក់ថា​គ្រឿងញៀន និង​វត្ថុតាង​ដែល​ត្រូវ​ដុតបំផ្លាញ​ចោល​មាន​៤​ខេត្ត គឺ​ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម ស្មើរ និង​៥២២​សំណុំរឿង ក្នុងនោះ​គ្រឿងញៀន​៣៦Kg.៨៣៤,២៩g សារធាតុ​គីមី​២.២៦៨,៨៩g កញ្ឆា​៨,៩៦g៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×