Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ជំរុញ​អាជ្ញាធរ​ទាំងអស់ ត្រូវខិតខំ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ប៉ះពាល់​ដល់​សុខសន្តិភាព​និង​ស្ថិរភាព​ជាតិ​

spot_img

​បាត់ដំបង​៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ទៅដល់​គ្រប់​ស្ថាប័ន​ជាតិ រួមទាំង​អាជ្ញាធរ​រាជធានី ខេត្ត​ទាំងអស់ ត្រូវខិតខំ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​បានកើត​ឡើងជា​បន្តបន្ទាប់ ក្នុង​គោលបំណង​បង្ក​ភាពចលាចល​ក្នុងប្រទេស និង​បំផ្លាញ​សន្តិភាព ។​ការលើកឡើង​នេះ ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក​ណុប ដា​រ៉ា​ជា​អភិបាលរង​ខេត្តបាត់ដំបង​មួយរូប នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​។​

ឯកឧត្តម សក់ សេដ្ឋា បាន​មានប្រសាសន៍ថា ខណៈ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺមាន​ជន​មួយក្រុម​តូច​បានធ្វើការ​ព្យាយាម​ម្ដង​ហើយ​ម្ដងទៀត ក្នុងការ​ប៉ុនប៉ង​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខសន្តិភាព​និង​ស្ថិរភាព​ជាតិ ក្នុង​គោលដៅ​គេង​ចំណេញ​នយោបាយ​។ ការផ្សព្វផ្សាយ​ព័ត៌មាន​នានា ដែល​ក្រុម​ឬ​បុគ្គល​ទាំងនោះ តែងតែ​ធ្វើឡើង​គឺមាន​ព័ត៌មាន​ខ្លះ មាន​ចរិត​ជា​ព័ត៌មាន​ប្រឌិត បង្ក​ឲ្យ​មាន​ភាពវឹកវរ​ក្នុងសង្គម ចំណុច​នេះ សុំ​ស្នើ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ស្រាវជ្រាវ​ពិនិត្យមើល​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ការពង្រឹង​សន្តិភាព ស្ថិរភាព ក៏ដូចជា​ប៉ះពាល់​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ស្ថាប័ន​នីមួយៗ​។​

​ឯកឧត្តម សក់ សេដ្ឋា បាន​សង្កត់ធ្ងន់ថា អាជ្ញាធរ​ទាំងអស់ ត្រូវធ្វើ​ការឆ្លើយតប​ប្រតិកម្ម​វាយបក​ឲ្យ​បាន​ទាន់ពេលវេលា នូវ​ព័ត៌មាន​ទាំងឡាយណា​នោះ ដែល​មិន​ពិត​ធ្វើ​ឲ្យ​មាន​មានការ​យល់ច្រឡំ​នៅក្នុង​សង្គម​។​

​ឯកឧត្តម សក់ សេដ្ឋា បាន​ជំរុញ​ដល់​លោក​ណុប ដា​រ៉ា​ជា​អភិបាលរង​ខេត្តបាត់ដំបង​ថ្មី ត្រូវ​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង​ទាំងមូល ក្នុង​ការងារ​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ អភិវឌ្ឍ​ខេត្ត​ឲ្យ​កាន់តែ​រីកចម្រើន និង​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូលដ្ឋាន​កំពុងមាន​ការព្រួយបារម្ភ​ជាខ្លាំង​នោះ ៕​ដោយ​៖​អ៊ុង​សា​រុំ​

 

spot_img
×