Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចេញ​ផលិតផល​កសិកម្ម​ប្រមាណ ២,៦ លាន​តោន ទៅកាន់​ទី​ក្រៅប្រទេស​នៅ​ឆ្នាំនេះ

spot_img

​ភ្នំពេញ​៖ របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា បាន​នាំចេញ​ផលិតផល​កសិកម្ម​ប្រមាណ ២.៦​លាន​តោន ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​។ ផលិតផល​កសិកម្ម​ទាំងនោះ រួមមាន អង្ករ បាន​នាំ​ចេញទៅ​ប្រទេស​ចិន ចំនួន​ជាង ១​សែន​តោន​, អឺរ៉ុប​ជាង ១​សែន​តោន​, អាស៊ាន ជាង ៥​ម៉ឺន តោន និង​នាំទៅ​ប្រទេស​ដទៃទៀត​ជាង ៦​ម៉ឺន​តោន​។

​ដោយឡែក​ដំឡូង​មី​ក្រៀម​ជាង ១​លាន​តោន និង​ដំឡូង​មី​ស្រស់ ជាង ៤​សែន​តោន បាន​នាំ​ចេញទៅ​ប្រទេស​ថៃ និង វៀតណាម​។ ម្សៅដំឡូង​មី​ជាង ១​ម៉ឺន​តោន បាន​នាំ​ចេញទៅ​ឥណ្ឌា​, ចិន​, បែ​ល​ហ្សិ​ក​, អ៊ីតាលី​, ហូ​ឡង់​, ប៉ា​គី​ស្ថាន និង​សាធារណរដ្ឋ​ឆេ​ក​។ កាកសំណល់​ដំឡូង​មី ជាង ៧​ពាន់​តោន បាន​នាំ​ចេញទៅ​ប្រទេស​ចិន​។

​បើតាម​របាយការណ៍​ដ​ដែល​នេះ បាន​ឲ្យ​ដឹង​ទៀតថា គ្រាប់ស្វាយចន្ទី​ជិត ២​សែន នាំ​ចេញទៅ​ប្រទេស​វៀតណាម​, ជប៉ុន​, រុស្ស៊ី​, ចិន​, ហុងកុង​, ថៃ​, បារាំង និង​កូរ៉េ​។ គ្រាប់ពោត​ជាង ១​សែន​តោន នាំចេញ​ទៅ​ថៃ​, កូរ៉េ និង​តៃវ៉ាន់​។ គ្រាប់សណ្ដែក​បាយ​ជាង ៣​ពាន់​តោន នាំ​ចេញទៅ​តៃវ៉ាន និង​វៀតណាម​។ ចេក​ស្រស់​ជាង ១​សែន​តោន នាំ​ចេញទៅ​ចិន​, វៀតណាម និង​ជប៉ុន​។ ផ្លែ​ក្រូចថ្លុង​ជាង ១​ម៉ឺន​តោន នាំ​ចេញទៅ​ប្រទេស​ថៃ​។ ផ្លែស្វាយ​ជាង ៤​ម៉ឺន​តោន នាំចេញ​ទៅ​ថៃ​, វៀតណាម​, បារាំង​, រុស្ស៊ី​, កូរ៉េ និង​ហុងកុង​។ ដំណាប់​ស្វាយ​ជាង ៤​ពាន់​តោន នាំ​ចេញទៅ​ចិន​, ជប៉ុន​, ថៃ​, កូរ៉េ​, វៀតណាម និង​ហ្វីលីពីន​។ ដូងប្រេង​ជាង ៣​ម៉ឺន​តោន នាំ​ចេញទៅ​ម៉ាឡេស៊ី​, ឥណ្ឌា​, ស្រីលង្កា​, ចិន​, ស្វី​ស និង​ប៉ា​គី ស្ថាន​។ ម្រេច​ជាង ៣​ពាន់​តោន នាំ​ចេញទៅ​ជប៉ុន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​, បារាំង​, អាល្លឺម៉ង់​, ស្វី​ស​, រៀ​ត​ណា​ម​, អា​មេ​រិច​, រុស្ស៊ី​, អង់គ្លេស​, ឥណ្ឌា​, បេឡា​រូស​, កូរ៉េ​, ឆេ​ក​, ណូ​វែ​ហ្សែ​ឡង់​, អូស្ត្រាលី និង​ថៃ​។
​ចំណែកឯ ថ្នាំជក់​ជាង ៤​ពាន់​តោន នាំ​ចេញទៅ​វៀតណាម​, ហ្គ្រិ​ច​, បែ​ល​ហ្សិ​ក​, ឥណ្ឌូណេស៊ី និង​ហុង​ហ្គា​រី​។ បន្លែ​ជាង ៧៣,៨៥​តោន នាំ​ចេញទៅ​បារាំង​, ឆេ​ក​, ហូ​ឡង់​។ ដំឡូងជ្វា​ជាង ២​ពាន់​តោន​, ម្ទេ​ច​ស្រស់​ជាង ៤​ម៉ឺន​តោន​, ម្ទេស ក្រៀម​ជាង ១​ពាន់​តោន នាំ​ចេញទៅ​ប្រទេស​ថៃ និង​ផលិតផល​ផ្សេងៗ នាំចេញ​បាន​ជាង ៤​ម៉ឺន​តោន​៕
​ដោយ​៖CEN​

spot_img
×