Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើមខែ​សីហា​នេះ ប៉ូលិស​ខេត្តតាកែវ ចាប់ផ្តើម​បោសសម្អាត​អ្នក​ចែកចាយ និង​អ្នកប្រើប្រាស់​ថ្នាំញៀន នៅតាម​មូលដ្ឋាន​

spot_img

​តាកែវ ៖ រយៈពេល ៣​ថ្ងៃ​មកនេះ​នគរបាល​ខេត្តតាកែវ រួមមាន​ក្រុង​ដូន​កែវ ស្រុក​ត្រាំកក់ ស្រុក​បាទី និង​ស្រុក​គិរីវង់ បានធ្វើការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន លើ​៣​ករណី​ផ្សេងគ្នា ក្នុងនោះ​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ០៦​នាក់​ដែល​ពាក់ព័ន្ធ​និង​ការ​រក្សាទុក​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​មួយ​ករណី​ទៀត​នគរបាល​ស្រុក​គីរីវង់​ឡើង​ភ្នំ​កាប់​តំណាំ​កញ្ឆា​ខុសច្បាប់ ។​

​តប​តាម​ការឆ្លើយតប និង​ការប្តេជ្ញាចិត្ត​របស់​ឯក​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ នៅក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​កាលពីពេល​កន្លងទៅនេះ ថា​នឹង​ទប់ស្កាត់​បង្ក្រាប​បោសសម្អាត​ឲ្យ​អស់​ចំពោះ​បទល្មើស​គ្រឿងញៀន ដែល​កើតមាន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ ឲ្យ​ដូច​ភ្លៀងរលឹម ក្នុងនោះដែរ ក៏មាន​ការចូលរួម​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាតំបូង​ខេត្តតាកែវ​ផងដែរ ។​

​ករណី​ទី​១៖​កាលពី​ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២០ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​បទល្មើស​គ្រឿងញៀន កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សូ​ភី និង​ឃុំ​ក្រាំង​លាវ បាន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ធ្វើការ​ឃាត់ ០៤​នាក់ នៅ​ពីរ​ទីតាំង​ផ្សេងគ្នា (​នៅ​ភូមិ​សំរោង ឃុំ​សូ​ភី និង​នៅ​ភូមិ​ត្រាំត្បាល់ ឃុំ​ក្រាំង​លាវ ) ។ ជនសង្ស័យ​ខាងលើ មាន​ទី​១ ឈ្មោះ ចាន់ សុផាន់​ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ (​មុខសញ្ញា​ជួញដូរ​) ទី​២ ឈ្មោះ ហេង វ៉ាន់ដា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រាំខ្នារ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​មុខសញ្ញា​ជួញដូរ​) ទី​៣​ឈ្មោះ កៅ សៀក​ឡុង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រាំខ្នារ ឃុំ​ជ​ម្រុ​ក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​) និង​ទី​៤ ឈ្មោះ ពិន ណា​វីន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រាំត្បាល់ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ជា​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​។ ក្រោយ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​ដកហូត​វត្ថុតាង​រួមមាន ៖ បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២៧​កញ្ចប់​( តូច​១៩​កញ្ចប់ និង​ធំ​០៨​កញ្ចប់​) ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន ០១​គ្រឿង ម៉ូតូ ០២​គ្រឿង ទូរស័ព្ទ ០៣​គ្រឿង និង​សម្ភារ​វេច​ខ្ចប់​មួយចំនួន​។

​ករណី​ទី​២៖ នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ ង៉ែត មករា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឃុំខ្លួន​លេខ​១៥០/០២០ របស់​សាលាដំបូង​ខេត្តតាកែវ ពីបទ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធារ​ញៀន ប្រ​ព្រឹ​ត​នៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​។ ក្រោយពេល​ចាប់ខ្លួន បានធ្វើ​ការឆែកឆេរ​នៅក្នុង​ខ្លួន​ឃើញ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០៧​កញ្ចប់ និង​ដកហូត​ម៉ូតូ​០១​គ្រឿង​ផងដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក ដែល​នៅ​សេសសល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ករណី​ទី​៣៖ ថ្ងៃទី​០១​ខែសីហា ឆ្នាំ​២០២០ ម៉ោង​៧​នឹង​៣០​នាទី កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ បាន​បន្ត​ចុះ​រុករក​កាប់​នឹង​ដុតបំផ្លាញ​ដំណាំ​កញ្ឆា ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់ បាន​ចំនួន​០៨​ទីតាំង បំផ្លាញ​អាង​ស្តុ​ប​ទឹក​ចំនួន​០៤​ស្ថិតនៅ​ចំណុច​ដុប​បែក​ថ្លាង ស្ថិតនៅ​ក្នុងភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ដែលមាន​ផ្ទៃដី​ប្រមាណ​១៥១៨​ម៉ែត្រការ៉េ ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​អ្នក​ដាំ​ដំណាំ​កញ្ឆា ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​

​និង​ករណី​ទី​០៤ ៖ នៅ​ថ្ងៃទី ០២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦​និង​០០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​លា​យ​បូរ បាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ០១​ករណី នៅ​ភូមិ​អង្គ​តា​កុប (​ស្ថាន​នី​យ​រថភ្លើង​) ឃុំ លាយ​បូរ ស្រុក ត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​ឈ្មោះ ដន សំណាង ហៅ ដា ភេទ ប្រុស អាយុ ២២​ឆ្នាំ (​ជា​មុខសញ្ញា​ជួញដូរ​យ៉ាងសកម្ម​) រស់នៅ​ភូមិ អង្គ​តា​កុប ឃុំ លាយ​បូរ ស្រុក ត្រាំកក់ ខេត្ត តាកែវ ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​តូច និង​សម្ភារ​មួយចំនួន​។​

​សូមបញ្ជាក់​ផងដែរ​ថា ទាំង​០៤​ករណីនេះ កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង កសាង​សំណុំរឿង​ទៅ​តុលាការ​រួចហើយ នៅ​រសៀល​ថ្ងៃទី ០៣ ខែសីហា នេះ ៕​ដោយ​៖​តាកែវ​


spot_img
×