Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​មួយក្រុម ឡើងទៅ​លើផ្ទះ​របស់​អ្នក​ឡេ Love Riya លួច​ទូដែក​

spot_img

​ខេត្ដ​កណ្ដាល​៖ ចោរ​មួយក្រុម បាន​ឡើងទៅលើ​ផ្ទះ​របស់​អ្នក​ឡេ Love Riya លួច​ទូដែក​តូច គ្មាន​ដាក់​លុយ​អស់​១ ចំណែកឯ​ទូដែក​អា​ធំ ត្រូវបាន​ចោរ​លើក​មក​ដាក់​នៅ​សំ​យ៉ាប​ខាងមុខ ក្រៅពីនេះ​ពុំមាន​បាត់បង់​អ្វី​ទៀតឡើយ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃអាទិត្យ ទី​០២ ខែសីហា​ឆ្នាំ​២០២០ វេលា​ម៉ោង​១១៖០០​នាទី មាន​ករណី​អំពើ​លួច​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ សេង ស្រីរ័ត្ន ភេទ​ស្រី ហៅ​Love Riya អាយុ​៣៥​ឆ្នាំ ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ មុខរបរ​លក់​ឡេ​។ សម្ភារ​បាត់បង់ ទូដែក​តូច​ទទេ (​គ្មាន​លុយ​) ចំនួន​១ ។​

​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ និង​០០​នាទី ជនរងគ្រោះ និង​ក្រុមគ្រួសារ ព្រមទាំង​បុគ្គលិក​លក់​ឡេ​ទាំងអស់ បាន​ចាក​ចេញពីផ្ទះ​ទៅលេង​ខេត្តកំពត ដោយបាន​បិទ​បារ៉ែត​ភ្លើង បិទទ្វារ​បង្អួច​ផ្ទះ​ជាន់​ក្រោម​ទាំងអស់ ចំ​ណែ​ឯ​ជា​ន់ទី​១​វិញ បាន​បិទទ្វារ​តែ​ភ្លេច​ចាក់សោ​។ រួចហើយ​ក៏បាន​ធ្វើដំណើ​រ​ចេញពីផ្ទះ​ទាំងអស់គ្នា​ទៅ​។ លុះដល់​ថ្ងៃទី​២ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១១​ថ្ងៃត្រង់ ពេល​ជនរងគ្រោះ​ត្រឡប់មក​ដល់ផ្ទះ​វិញ ទើប​ដឹងថា​មាន​ចោរ​ឡើង​ចូល​លួច​ទូដែក​តូច គ្មាន​ដាក់​លុយ​អស់​១ ចំណែកឯ​ទូដែក​អា​ធំ​ត្រូវបាន​ចោរ​លើក​មក​ដាក់​នៅ​សំ​យ៉ាប​ខាងមុខ ក្រៅពីនេះ​ពុំមាន​បាត់បង់​អ្វី​ទៀតឡើយ​។ ក្រោយ​ទទួលបាន​ដំណឹង សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​កន្លែង​កើត និង​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕
​ដោយ​៖​កូ​ឡាប​

spot_img
×