Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំខ្លួន​ឧកញ៉ា សង ថន ឡើង​តុលាការ សាកសួរ​បន្ថែម​លើ​បទល្មើស​ចំនួន​៤​ផ្សេងៗ​គ្នា ករណី​ទិញ​លក់​ដី​រដ្ឋ នៅ​ស្រុក​គាស់ក្រឡ​

spot_img

​ភ្នំពេញ​៖ លោក​ឧកញ៉ា សង ថន ត្រូវបាន​នាំខ្លួន​ចេញពី​ពន្ធនាគារ មក​តុលាការ ដើម្បី​សាកសួរ លើ​សំណុំរឿង​ចំនួន​៤​បន្ថែមទៀត​។ លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០ ជា​អ្នក​សាកសួរ លោក​ឧកញ៉ា សង ថន មុននឹង​ឈានទៅដល់​ជំនុំជម្រះ​លើក​អង្គសេចក្តី ដើម្បី​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។​

​បន្ទាប់ពី​ចាប់ខ្លួន​ជនជាប់ចោទ​ដែលមាន​អាយុ​៧០​ឆ្នាំ​រូបនេះ ត្រូវបាន​លោក​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទ​ចំនួន​៤​បទល្មើស រួមមាន​គឺ​ទី​១. បទ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។ ទី​២.​បទ ផ្តើមគំនិត​ក្នង​បទ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ។ ទី​៣.​បទ គៃបំបាត់​ដោយ​ទុចរិត និង​ទី​៤.​បទ​សូកប៉ាន់​តាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​តាម​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០០៩, មាត្រា​៥៩៤​បទ​ស៊ីសំណូក ត្រូវដាក់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ដល់​១០​ឆ្នាំ​។ មាត្រា​៦០១ បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុចរិត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ​។ មាត្រា ៦០៥ បទ​សូកប៉ាន់ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ​។ មាត្រា​៦៣០ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ពី​៤​លាន​រៀ់​ល​ទៅ​១០​លាន​រៀល ប្រសិនបើ​តុលាការ​រកឃើញ​កំហុស​ដូច​បទ​ចោទ​ខាងលើ​ពិតមែន​។​

​សូមជម្រាបថា ជន​ត្រូវ​ចោទ​ឈ្មោះ សង ថង ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ រួមជាមួយ​ជន​ត្រូវ​ចោទ​ម្នាក់ទៀត ឈ្មោះ ស៊ូ អា​រ៉ា​ហ្វា​ត់ ជា​អតីត​អភិបាលរង​ខេត្តបាត់ដំបង ដោយ​ជាប់ចោទ​ពីបទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត បទ​ស៊ីសំណូក​។

​បើតាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​លើកឡើងថា ការឃាត់ខ្លួន​ជន​ទាំងពីរ​នាក់​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ​។ ឧកញ៉ា​រូបនោះ មាន​ដី​ប្រមាណ​៥​ពាន់​ហិកតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។

​គួររំលឹកថា កាលពី​ព្រលប់​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អតីត​អភិបាលរង​ខេត្តបាត់ដំបង ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នាំមក​កាន់​ស្នាក់ការ​នៅ​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​នឹង​អំពើ​ពុក រលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​បាន​ឃាត់ខ្លួន​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អតីត​អភិបាលរង​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​នេះ និង​លោក​ឧកញ៉ា សង ថន ត្រូវ​អង្គភាព ACU ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នេះដែរ ៕ ដោយ​៖ ស័ក្តិ​

spot_img
×