Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Apple ដក​កម្មវិធី​ហ្គេម​រាប់ពាន់​ចេញពី App Store ក្នុងប្រទេស​ចិន​

spot_img

​យោងតាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ Qimai បានឱ្យដឹងថា​ក្រុមហ៊ុន Apple បាន​ដក​កម្មវិធី​ចំនួន ២៩៨០០ ចេញពី App Store របស់​ចិន​នៅ​ថ្ងៃ​សៅរ៍ ដែល​ក្នុងនោះ​រួមមាន​ទាំង​ហ្គេម​ជាង ២៦០០០ ហើយ​ក៏មាន​ហ្គេម​របស់​ក្រុមហ៊ុន Zynga និង Supercell ផងដែរ​។ នេះ​បើ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី ៣ ខែសីហា​ឆ្នាំ​២០២០​។​

​កាលពី​ខែកុម្ភៈ​កន្លងទៅ ក្រុមហ៊ុន Apple បាន​ជូនដំណឹង​ដល់​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ហ្គេម​ទាំងអស់​ក្នុងប្រទេស​ចិន ត្រូវ​បញ្ជាក់​ពី​អាជ្ញាប័ណ្ណ​របស់ខ្លួន​ឱ្យបាន​មុន​ចុងខែ​មិថុនា ដើម្បី​ចៀសវាង​ពី​ការដក​ចេញពី​ក្នុង App Store​។​

​ការដកចេញ​នេះ​បាន​កើតឡើង​ស្របពេល​មានការ​បង្ក្រាប​ល្បែងស៊ីសង​ដែល​គ្មាន​ការអនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​ចិន​។ ដូចគ្នា​ដែរ​រដ្ឋាភិបាល​ចិន​ក៏បាន​ព្យាយាម​អនុវត្ត​បទបញ្ញត្តិ​ដ៏​តឹងរ៉ឹង​ជាង​មុន​លើ​ឧស្សាហកម្ម​ល្បែង​របស់ខ្លួន​ដើម្បី​លុប​ប្រភេទ​កម្មវិធី​ហ្គេម​ណា​ដែល​ងាយ​រងគ្រោះ​ដល់​ប្រជាជន​គេ​។​

​លក្ខខណ្ឌ​ក្នុងការ​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​កម្មវិធី​ហ្គេម​ដែល​ត្រូវ​បង់លុយ​ដើម្បី​លេង​បន្ត​នោះ (in-app purchases) គឺមាន​រយៈពេល​យូរ និង​សាំញ៉ាំ​ដែល​បញ្ហា​នេះ​ធ្វើឱ្យប៉ះពាល់​ដល់​អ្នក​អភិវឌ្ឍន៍​កម្មវិធី ខ្នាតតូច និង​ខ្នាត​មធ្យម លើកលែងតែ​ក្រុមហ៊ុន​ធំៗ​តែប៉ុណ្ណោះ នេះ​បើតាម​ការវិភាគ​របស់​អ្នកជំនាញ​មួយចំនួន​៕ ដោយ​៖​កូ​ឡាប​

spot_img
×