Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ទស្សនា​គំនូរ​សហ​សម័យ​នៅ វិចិត្រសាល ស្រា​អាត (Sra Art)

spot_img

​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឺទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ទស្សនា​គំនូរ​សហ​សម័យ​នៅ វិចិត្រសាល ស្រា​អាត (Sra Art) ដែលមាន​ទីតាំង ស្ថិតនៅ​ផ្ទះ​លេខ 7/9E0 មហាវិថី​សុធារស ចន្លោះ​ផ្លូវ ១៧៨ និង​វត្ត​ឧណ្ណាលោម នា​រសៀល ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​។​

ក្នុង​ពិធី​នោះ​ផងដែរ​ក៏បាន​ការចូលរួម​ពី​សំណាក់ លោកជំទាវ អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ ទស្សនា​នូវ​រូបគំនូរ​អមដោយ​ការអត្ថាធិប្បាយ​យ៉ាង​ក្បោះក្បាយ​របស់​អ្នកនាង Cecile Eap Berg ។​

​ឆ្លៀត​ក្នុងឱកាស​នោះ ស្ថាបនិក​ខ្មែរ​-​បារាំង អ្នកនាង Cecile Eap Berg បាន​លើកឡើងថា​៖ ស្រា​អាត គឺជា​វិចិត្រសាល​សិល្បៈ​សហ​សម័យ​មួយគត់​នៃ​រាជធានី​ភ្នំពេញ​ដែល​បាន​បង្កើតឡើង ដើម្បី​លើកកម្ពស់ និង​បង្កើន​ចំណេះដឹង​ជា​សាធារណៈ​អំពី​ការរីកលូតលាស់​ទស្សនី​យ​ភាព​សិល្បៈ​សហ​សម័យ​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ​។ ជាពិសេស ស្រា​អាត ក៏បាន​ផ្សារភ្ជាប់​រវាង​សិល្បករ សិល្បការ​នី​ខ្មែរ រវាង​ក្ដី​សោមនស្ស​ចំពោះ​សិល្បៈ ព្រមទាំង​អ្នក​ដែលមាន​ចំណាប់​ចិត្ត​ស្វែងរក​បទពិសោធន៍​ជាមួយនឹង​ការអភិវឌ្ឍន៍​ដ៏​រស់​រវើក នៃ​ទស្សនីយភាព​សិល្បៈ​ប្រទេស​កម្ពុជា​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​វិចិត្រករ ដែល​បាន​គូរគំនូរ​ដែល​បាន​បង្កប់​ដោយ​អត្ថន័យ និង​មាន​ភាពរស់រវើក​។ លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកនាង Cecile Eap Berg លោក​ឧកញ៉ា អៀ​ប ប៉េង​ហុង ឯកឧត្តម សុខ ចិន្តា​សោភា ដែល​បានរួម​គំនិត​គ្នា​ក្នុង​ការបង្កើត និង​អភិរក្ស​សិល្បៈ​វប្បធម៌​ខ្មែរ តាមរយៈ ទស្សនីយភាព​នៃ​គំនូរ​ទាំងនេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×