Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​ផ្តល់​ហិរញ្ញប្បទាន​មក​កម្ពុជា​ដើម្បី អភិវឌ្ឍន៍​កម្ពុជា និង​ដោះស្រាយ ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​ផ្តល់​ហិរញ្ញប្បទាន​មក​កម្ពុជា ក្នុង​កិច្ចអភិវឌ្ឍន៍​កម្ពុជា និង​ដោះស្រាយ ផលប៉ះពាល់​នៃ​ជំងឺ​កូ​វី​-១៩ តាមរយៈ​ផែនការអភិវឌ្ឍន៍​រប​ស់​អូស្ត្រាលី​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ កម្ពុជា ដែល​នឹង​ចាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២០-២០២១ និង ឆ្នាំ​២០២១-២០២២ ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នា​រសៀល ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​គ​.​ជ​.​នា​/​ក​.​អ​.​ក​) បានទទួល​ជួបពិភាក្សា​ការងារ និង​សំដែង​ការគួរសម​ជាមួយ​ឯកឧត្ដម Pablo KANG ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ។​

ឯកឧត្ដម​រដ្ឋមន្ត្រី​ប្រតិភូ ឈៀង យ៉ាណា​រ៉ា បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​អបអរសាទរ​ដល់ ឯកឧត្ដម Pablo KANG ដែល​ទទួលបាន​ការតែងតាំង​ជា​ឯកអគ្គរាជទូត​អូស្ដ្រាលី​ថ្មី​ប្រចាំ​កម្ពុជា និង​បាន​ឆ្លៀតពេល​វេលា​ដ៏​មានតម្លៃ​មកកាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។​

​ឯកឧត្តម Pablo KANG បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ដែល​ធ្វើ ឱ្យ​កម្ពុជា​សម្រេចបាន​វឌ្ឍន​ភាព​សង្គម សេដ្ឋកិច្ច​ពិសេស​សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ទាប និង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ដ៏​ត្រឹមត្រូវ​ក្នុងការ​គ្រប់គ្រង​បាន​នូវ​ការរីក រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​រក្សាបាន​ស្ថិរភាព​សេដ្ឋកិច្ច ។

​ឯកឧត្តម បាន​បញ្ជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​ផ្តល់​ហិរញ្ញប្បទាន​មក​កម្ពុជា​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កិច្ចអភិវឌ្ឍន៍​កម្ពុជា និង​ដោះស្រាយ ផលប៉ះពាល់​នៃ​ជំងឺ​កូ​វី​-១៩ តាមរយៈ​ផែនការអភិវឌ្ឍន៍​រប​ស់​អូស្ត្រាលី​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ កម្ពុជា ដែល​នឹង​ចាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២០-២០២១ និង ឆ្នាំ​២០២១-២០២២ ។

​ឯកឧត្តម​រដ្ឋមន្ត្រី ឈៀង យ៉ាណា​រ៉ា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង ប្រជាជន​អូស្ត្រាលី​ដែលជា​និច្ចកាល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម – សេដ្ឋកិច្ចកម្ពុជា​តាមរ​យៈ​ការ អនុវត្ត​ផែនការ​ហិរញ្ញប្បទាន​សម្រាប់​វិនិយោគ​នៅ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល បាន​នឹង​កំពុង​គាំទ្រ​កម្ពុជា​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ការស្តារ​សេដ្ឋកិច្ច ។ ក្នុងន័យនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ បាន​បញ្ជាក់ថា​ការរៀបចំ​ផែនការអភិវឌ្ឍន៍​រប​ស់​អូស្ត្រាលី​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា បានបញ្ជាក់​អំពី​ការប្តេជ្ញា​ខ្ពស់​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាព ជា​ដៃគូ​រវាង​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។​

​គួរ​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​១៩៩២-២០១៩ រដ្ឋាភិបាល​អូស្ត្រាលី​បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ប្រមាណ ១.០៣៩ លាន​ដុល្លារ​អាមេរិក ដោយ​ផ្តោតលើ​វិស័យ​អាទិភាព ៤ គឺ កសិកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ​, អប់រំ និង​សុខាភិបាល និង​អភិបាលកិច្ច ។ ជាក់ស្តែង បច្ចុប្បន្ន​រដ្ឋាភិបាល​អូស្ត្រាលី បាន​នឹង​កំពុង​អនុវត្ត គម្រោង / កម្មវិធី​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម​៖

១. កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​ដំណាក់កាល ទី​២ មាន​ទំ​ហិរញ្ញប្បទាន ៨៤ លាន​ដុល្លារ​អូស្ត្រាលី ២. កម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ទំហំ​ហិរញ្ញប្បទាន ៤៩ លាន​ដុល្លារ​អូស្ត្រាលី ៣. គម្រោង​លើកកម្ពស់​គុណភាព​និង​សមភាព​សុខាភិបាល មាន​ទំហំ​ហិរញ្ញប្បទាន ៥០ លាន​ដុល្លារ​អូស្ត្រាលី ៤. គម្រោង​កែលម្អ​ផ្លូវ​ជនបទ ដំណាក់កាល​ទី​២ មាន​ទំហំ​ហិរញ្ញប្បទាន ២២,៦ លាន​ដុល្លារ​អូស្ត្រាលី ៥. កម្មវិធី​បោសសំអាត​មីន​ដើម្បី​លទ្ធផល ដំណាក់កាល ទី​៣ មាន​ទំហំ​ហិរញ្ញប្បទាន ៩ លាន​ដុល្លារ​អូស្ត្រាលី ៦. កម្មវិធី​អត្ត​ញ្ញណ​កម្ម​គ្រួសារ​ក្រីក្រ មាន​ទំហំ​ហិរញ្ញប្បទាន ៧.៣៣ លាន​ដុល្លារ​អូស្ត្រាលី ៧. គម្រោង​អភិវឌ្ឍន៍​ធនធានមនុស្ស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​និង​ថ្នាក់បណ្ឌិត ប្រមាណ ៥០​នាក់​ក្នុង​មួយឆ្នាំ និង​វគ្គ​សិក្សា​ខ្លី មាន​ទំហំ​ហិរញ្ញប្បទាន ១៨ លាន​ដុល្លារ​អូស្ត្រាលី ៨. គម្រោង​ពន្លក​ចំណេះ មាន​ទំហំ​ហិរញ្ញប្បទាន ២,៩ លាន​ដុល្លារ​អូស្ត្រាលី ៩. កម្មវិធី​សេវា​ប្រកបដោយ​សមធម៌ និង​និរន្ត​ភាព មាន​ទំហំ​ហិរញ្ញប្បទាន ១៥ លាន​ដុល្លារ​អូស្ត្រាលី ។ សម្រាប់​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​ក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​ក្បឿង​-១៩ ផែនការ អភិវឌ្ឍន៍​របស់​អូស្ត្រាលី​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​នឹង​ផ្តោតលើ​អាទិភាព ៣ គឺៈ ការធានា សន្តិសុខ​ផ្នែក​សុខាភិបាល (Health Security), miindimnags (Stability) និង​ការស្តារ​សេដ្ឋកិច្ច (Economic Recovery) ។ តាមរយៈ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​នេះ រដ្ឋាភិបាល​អូស្ត្រាលី នឹងចូលរួម​គាំទ្រ​រាជ​រដ្ឋា ភិ​បាល​បន្ថែមទៀត​ក្នុងការ​អនុវត្ត​វិធានការ​នានា​ដើម្បី​ឆ្លើយតប​នឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វី​-១៩ ពិសេស​ការ ពង្រឹង​ប្រព័ន្ធ​សុខាភិបាល , ការចូលរួម​អនុវត្ត​គោលនយោបាយ​សន្តិសុខ​សង្គម និង​ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ច ។​

​ដើម្បី​ធានា​សង្គតិភាព និង​អភិ​ក្រម​នៃ​ការអនុវត្ត ភាគី​ទាំង​ពីរបាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង នា​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍ របស់​អូស្ត្រាលី​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វី​-១៩ នៅ​កម្ពុជា ៕ ដោយ​៖​កូ​ឡាប​

spot_img
×