Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ពីរ​នាក់​ដែល​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក រកឃើញ​វិញ​ហើយ​

spot_img

​ភ្នំពេញ​៖ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៅ​យប់​ថ្ងៃទី 3 ខែសីហា​ឆ្នាំ 2020 បាន​ថ្លែង​សារ​នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នក​ធ្វេី​ច​ត្តា​ឡី​ស័ក​រត់ ០២​នាក់​នៅ​ព្រៃវែង​នោះ រក​ឃេី​ញ​ហេី​យ​បាន​នាំមក​កន្លែង​ច​ត្តា​ឡី​ស័ក​វិញ​រួច​ហេី​យ​ដែរ​។​

​មនុស្ស​២​នាក់ ទើប​ត្រឡប់​មកពី​ប្រទេស​ម៉ា​ឡេ​ស៉ី បាន​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តព្រៃវែង នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ​។ រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ នាំខ្លួន​មនុស្ស​ទាំង​២​នាក់​នេះ ត្រឡប់មក​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ​ហើយ​។​

មនុស្ស​ទាំង​២​នាក់​នេះ ទី​១៖​ឈ្មោះ កំសត់ វិស័យ អាយុ​២១​ឆ្នាំ និង​ទី​២៖​ឈ្មោះ ច​ន កំ​សាន អាយុ​៣២​ឆ្នាំ​។ ពួកគេ​ទាំងពីរ​នាក់ បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្ដា​ឡី​ស័ក ក្នុង​វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុង​ព្រៃវែង នៅវេលា​ម៉ោង​ប្រមាណ​៤​ល្ងាច ពេល​កំពុង​រៀប​ភ្លៀង​។​

មនុស្ស​ទាំងពីរ​នាក់​ដែល​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ បាន​ត្រឡប់​មកពី​ប្រទេស​ម៉ា​ឡេ​ស៉ី កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។ ពួកគេ​ត្រូវបាន​មន្ដ្រី​សុខាភិបាល យក​សំណាក​ទៅពិនិត្យ​ចំនួន​៣​លើក​មកហើយ ពោល​នៅ​ថ្ងៃទី​២៣, ២៦, ២៩​កន្លងទៅ ហើយ​នៅ​ថ្ងៃទី​០៦ ខែសីហា នឹង​ត្រូវយក​សំណាក​ទៅពិនិត្យ​បន្ដទៀត ប៉ុន្ដែ​ស្រាប់តែ​ពួកគេ​រត់ចេញ​នៅថ្ងៃនេះ​តែម្ដង​។​

​គិត​ត្រឹម​ម៉ោង ០៧៖០០​ព្រឹក ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា បាន​រកឃើញ​អ្នកជំងឺ​សរុប​២៤០​នាក់ (​ស្ត្រី ៤៦​នាក់ និង​បុរស​១៩៤​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស​មាន​ចំនួន ១៩៧​នាក់ (​ស្រី ៤៣​នាក់ និង​បុរស​១៥៤​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៤១​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​បន្ទប់​ដោយឡែក ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​២​នាក់​៕ ដោយ​៖​កូ​ឡាប​

spot_img
×