Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ដាក់ចេញ​​អនុសា​ស​ន៏​គន្លឹះ​៤​ចំណុច​ ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង មន្ត្រី​សាខា​ខេត្តកោះកុង​

spot_img

លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប៉ាន​សូរ​ស័ក្តិ បានផ្ដល់​អនុសា​ស​ន៏​គន្លឹះ​៤​ចំណុច ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង មន្ត្រី​សាខា​ខេត្តកោះកុង ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​។ អនុសាសន៍​គន្លឹះ​នោះ រួមមាន​៖

ទី​១-​ស្នើឱ្យ​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជ​កម្ម បន្ត​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ពង្រីក​ចំណេះ​ដឹងខ្លួន​បន្ថែមទៀត ទាំង​កម្រិត​ជំនាញ និង​ភាសាបរទេស​។

​ទី​២-​ស្នើឱ្យ​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជ​កម្ម បន្តធ្វើ​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូល​​ដ្ឋា​ន ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួងពាណិជ្ជកម្ម សំដៅ​ជួយ​សម្រួល​ពាណិជ្ជកម្ម និង​សម្រួល​ដល់​ការនាំចេញ​។​

​ទី​៣-​បញ្ចៀស​ដាច់ខាត​ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​ផលិតករ អាជីវករ ដែល​ផ្ទុយ​ពី​ខ្លឹមសារ ប្រកាស​រួម​ស្តីពី​កម្រង​សេវាសាធារណ​:​រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ទី​៤-​ស្នើឱ្យ​គ្រប់​ស្ថាប័ន​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ អំពី​ការការពារ​ជំងឺ​កូ​វីដ​១៩ ដល់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​ឱ្យធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឱ្យ​កាន់តែ​ទូលំទូលាយ ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​យើង​ឆ្លង​ផុតពី​រលក​ជំងឺ​នេះ ជា​លើក​ទី​២ ទៀត​។​

​ការដាក់ចេញ​នូវ​អនុសា​ស​ន៏​គន្លឹះ​៤​ចំណុច​នេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកោះកុង​ថ្មី ដោយ​លោក អ៊ុក សា​រិ​ទ្ធិ ត្រូវ​ចូលនិវត្តន៍ ជំនួយ​ដោយ​លោក សា​លីម ហ្វា​រីត ដើម្បី​ជួយ​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង និង​ដឹកនាំ​អង្គភាព សំដៅ​បម្រើសេវា​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ ឆ្លើយតប​គោលនយោបាយ​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ឱ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុង​អនុវត្ត​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ ជា​ផែនទី​បង្ហាញផ្លូវ​ដែលមាន​ភាពស៊ីចង្វាក់​គ្នា និង​ប្រទាក់ក្រឡា​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ​មួយចំនួនទៀត​។

​ទន្ទឹមគ្នានេះ ក្រសួង​ក៏​កំពុង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត និង​ពិនិត្យ​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន ដើម្បី​បម្រើ និង​ធានា​ការពារ​អត្ថប្រយោជន៍​វិស័យ​ជន និង​សាធារណជន ជាពិសេស​ធ្វើ​ទំនើបកម្ម​ឱ្យ​ឆ្លើយតប​ទៅនឹង​បរិបទ​បច្ចុប្បន្ន​។​

​ទទ្ទឹម​នឹង​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ថ្មីៗ​នេះ​កម្ពុជា​ទើប​ទទួលបាន​ជោគជ័យ​ក្នុងការ «​បញ្ចប់​នៃ​កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន FTA» និង​រង់ចាំ​ពេលវេលា​ចុះហត្ថលេខា​តែប៉ុណ្ណោះ​ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​កម្ពុជា ឱ្យ​ទទួលបាន​ផលចំណេញ​ពី​ការអនុគ្រោះ​ពន្ធ​ក្នុង​ការនាំ​ទំនិញ​ចេញទៅ​ប្រទេស​ចិន មានន័យថា​នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន ទំនិញ​ជាច្រើន​មុខ នឹងត្រូវ​ទម្លាក់​ពន្ធ​នាំចូល​ដោយ​ស្វ័យប្រវត្តិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា ក្រៅពី​ចិន និង​កូរ៉េខាងត្បូង កម្ពុជា​ក៏​គ្រោង​នឹងធ្វើ​ការចរចា​យក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត តួយ៉ាង​ប្រទេស​អង់គ្លេស​, អាមេរិក​, ជប៉ុន​, ម៉ុង​ហ្គោ​លី​, ឥណ្ឌា និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ាន (EAEU) ដែលមាន​សមាជិក​ចំនួន​៥ គឺ​ប្រទេស​អា​មេ​នី​, បេឡា​រុស​, កា​​ហ្សា​ក់​ស្ថាន​, កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​សហព័ន្ធរុស្ស៊ី​ផងដែរ​។ ហើយ​ក្រសួងពាណិជ្ជកម្ម ក៏បាន​បង្កើត​ក្រុមការងារ ដើម្បី​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​ជាមួយ​ប្រទេស​គោលដៅ​ទាំងអស់នេះ រួចរាល់​អស់ហើយ​ដែរ​៕ ដោយ ៖ CEN

spot_img
×