Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​៣ ខែសីហា មាន​អ្នកជា​សះស្បើយ​ចំនួន ០៣​នាក់ និង​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០១​នាក់

spot_img

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ មាន​អ្នកជា​សះស្បើយ​ចំនួន ០៣​នាក់ និង​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០១​នាក់ ជា​មន្ត្រីជាន់ខ្ពស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ។​

​រហូតដល់​ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ៤ សីហា ២០២០ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ១​នាក់​ទៀត (​ជនជាតិ​អាមេរិក​) ដូច្នេះ​ចំនួន​សរុប ២៤១​នាក់ ជាសះស្បើយ​ចំនួន ៣​នាក់ (​ជនជាតិខ្មែរ​២​នាក់ និង​ជនជាតិ​អាមេរិក​១​នាក់​) ចំនួន​សម្រាក​នៅ​ពេទ្យ​សល់ ៤១​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន ២០០​នាក់ និង ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។ យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។ យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យើង​បានធ្វើ​តេស្ត​ចំនួន 66643 ស្មើនឹង 4014 ក្នុង​១​លាន​នាក់​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×