Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​ពិភាក្សា​វាយតម្លៃ​សកម្មភាព សន្និសីទ​សារព័ត៌មាន​ស្តីអំពី វឌ្ឍនភាព​ការងារ​ក្នុង​ឆ្នាំ​២០១៩-២០២០ របស់​ក្រសួង​ស្ថាប័ន និងរ​ដ្ឌ​បាល​រាជធានី​ខេត្ត​

spot_img

​ភ្នំពេញ​៖ វេទិកា​ពិភាក្សា​វាយតម្លៃ​សកម្មភាព សន្និសីទ​សារព័ត៌មាន​ស្តីអំពី វឌ្ឍនភាព​ការងារ​ក្នុង​ឆ្នាំ​២០១៩-២០២០ របស់​ក្រសួង​ស្ថាប័ន និងរ​ដ្ឌ​បាល​រាជធានី​ខេត្ត ក្រោម​វត្តមាន ឯកឧត្តម​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​នាំពាក្យ​អគ្គស្នងការ​ដ្នា​ន​នគរបាលជាតិ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រ​ទ្បា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រ​ដ្ឌ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​

​វេទិកា​ពិភាក្សា​វាយតំ​ម្លៃ​សកម្មភាព វឌ្ឍនភាព​ការងារ​ក្នុង​ឆ្នាំ​២០១៩-២០២០​របស់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​រាជធានី​ខេត្ត​
​ជាមួយនឹង​កិច្ច​ស្វែងរក​ធាតុ​ចូល​បន្ថែម​នាពេលនេះ គឺជា​ការបង្ហាញ​នូវ​ភាពកក់ក្តៅ និង​ការលើកទឹកចិត្ត​យ៉ាង​ក្លៀវក្លា ដល់​អង្គភាព​អ្នកនាំពាក្យ​រាជរ​ដ្ឌា​ភិ​បាល ក្នុង​កិច្ច​បន្ត​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច​ស្នូល​របស់ខ្លួន ដោយ​ឆន្ទៈ​បេ្ត​ជ្ញា​យ៉ាង​មុះ​មុត ក្រោម​មគ្គុទ្ទេសក៍​ភាព​ដ៏​ប៉ិនប្រសប់ និង​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​វេទិកា​នេះ​មាន​គោលបំណង​ពិភាក្សា វាយតម្លៃ និង​ទទួល​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ពី​រៀមច្បង​លើ​វិស័យ​ព័ត៌មាន ជាពិសេស​គឺ ឯកឧត្តម ខៀវ​កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រួមជាមួយ​នឹង​មតិយោបល់​របស់​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​ក្នុង​រយៈ​កន្លងមក និង​បន្ត​ទៅមុខទៀត ក្នុងន័យ​លម្អ​បំពេញបន្ថែម លើ​សកម្មភាព​នៃ​ការរៀបចំ​សន្និសីទ​សារព័ត៌មាន ឈរលើ​ស្មារតី​តស៊ូ​មតិ នៅក្នុង​សមរភូមិ​រណ​សិស្ស​សាធារណមតិ​របស់ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នាពេល​កន្លងមក​។​

​តាមរយៈ​សន្និសីទ​សារព័ត៌មាន​នេះ ជំរុញ​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ​ទៅ​កៀក​ប្រជាជន និង​យុ​ន្ធ​នា​ការ​ព័ត៌មាន​លើ​វិស័យ​កិច្ចការរដ្ឋ​ថ្នាក់ជាតិ​។ ក្នុងទិសដៅ​ស្នូល ដើម្បី​បង្ហាញជូន​សាធារណជន ឱ្យបាន​យល់ច្បាស់​ពី​វឌ្ឍនភាព​
​ក៏ដូចជា​សមិទ្ធផល ថ្នាក់ជាតិ នៃ​កម្មវិធី​នយោបាយ​របស់​រាជរ​ដ្ឌា​ភិ​បាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ប៉ិនប្រសប់ និង​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជា ហ៊ុន សែន ក្នុង​កិច្ច​បម្រើ​រាស្ត្រ ឈរលើ​គោលនយោបាយ អភិបាលកិច្ច​ល្អ ដែលជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​ពង្រឹង​ការយល់ដឹង និង​ការចូលរួម​របស់​រាជ​រ​ដ្ឌា​ភិ​បាល​៕​ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×