Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក អញ្ជើញ​គោរព​វិញ្ញាណ​ខណ្ឌ​សព​លោក ធុល ខ្នា មន្ត្រី​អង្ក​ការ (W.C.S)

spot_img

​តាកែវ​៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​អនុវត្ត​តាម​ការចង្អុល​បង្ហាញ ណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​


​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​០១ ខែ​គុម្ភ ឆ្នាំ​២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក បាន​ដឹកនាំ​ប្រតិភូ អមដំណើ​ដោយ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ អញ្ជើញ​គោរព​វិញ្ញាណ​ខណ្ឌ សព​លោក ធុល ខ្នា ជា​មន្ត្រី G I S ការពារ​សត្វព្រៃ នៃ​អង្ក​ការ W.C.S ជា​អង្ក​ការហស​គ​មន៍​អភិរក្ស​សត្វព្រៃ ដែល​បាន​មរណៈភាព​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ខេត្ត​មណ្ឌល​គី​រី​។ ដោយ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​តំបន់​អូរ​លែ ស្ថិត​ក្នង​ភូមិ ពូ​ហ្យា​ម ឃំ​ុ​សែនម​នោ​រម្យ ស្រុក​អូ​រាំង ខេត្ត​មណ្ឌល​គី​រី ក្នុងពេល​បំពេញ​ភារកិច្ច​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ប្រធាន គណៈប្រតិភូ​បាន​នាំយក​ថវិកា​របស់​សម្តេច​ក្រឡាហោម​ចំនួន​៣​លាន​រៀល និង​ថវិកា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត អគ្គស្នងការ​នគរបាល​ជាតិ​២​លាន​រៀល ព្រម​ទាំង​ថវិកា​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ៧០​ម៉ឺន​រៀល ជូន​ដល់​ក្រុមគ្រួសារ​សព គឺ​លោកស្រី អឹម ស្រីនាថ ត្រូវជា​ភរិយា​សព​លោក ធុល ខ្នា ស្ថិត​នៅ​ក្នង​ភូមិ​ប៉ែន​មាស ឃុំសំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​ក្នុង​ការចូលរួម​រំលែក​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​នោះដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការ​រង បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​សារ​ចូលរួម​រំលែក​មរណៈទុក្ខ​របស់​សម្តេច​ក្រឡាហោម ស ខេង ក៏ដូចជា អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​គ្រួសារ​សព​លោក​ធុល ខ្នា មន្ត្រី​បម្រើ​ការងារ​នៅ​អង្គការ​សមាគមន៍​អភិរក្ស​សត្វ ព្រោះ​ការ​មរណៈភាព​របស់ លោក ធុល ខ្នា គឺជា​ការបាត់បង់​នូវ​ស្វាមី និង​ឪពុក ជា​ទី​ស្រឡាញ់​ដ៏​ជ្រាវ​ជ្រៅ និង​ប្រកបដោយ​ព្រហ្ម វិហារធម៌​របស់​ក្រុមគ្រួសារ​។ ជាងនេះទៅទៀត ការ​មរណៈភាព​របស់​លោក គឺជា​ការ​បាត់ បង់​នូវ​កម្លាំង​ការពារ ថែរក្សា​បរិស្ថាន​ធម្មជាតិ​ដ៏​សំខាន់​មួយរូប ដែល​កន្លងមក​ក្នុង នាម​ជា​មន្ត្រី​ក្រៅ​រាជរដ្ឋាភិបាល​ក៏ពិតមែន តែ​លោក​បាន​យកចិត្តទុកដាក់​យ៉ាង​សកម្ម​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការការពារ​បរិ​ស្ថាន និង​ធនធានធម្មជាតិ​ជូន​ជាតិ មាតុភូមិ​។ ទោះជា​យ៉ាងណា​ក៏ដោយ សមត្ថកិច្ច​ទាំងអស់ មិន​ព្រងើយកន្តើយ​ចំពោះ​ការស្លាប់​របស់​មន្ត្រី​ទាំង​បី​នាក់​នេះ​ទេ សមត្ថកិច្ច​ជំនាញ​និង​ខិតខំ​ស្រាវជ្រាវ​ចាប់​ជនល្មើស​យក​មក​ផ្តល់​ន្ទា​ទោស​ទៅ​តាម​ច្បាប់​ឲ្យ​ខាន​តែ​បាន​៕ តាកែវ​

spot_img
×