Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម ចង្អុល​ការងារ​អាទិភាព​ដល់​ម​ន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​ត្រូវ​បដិបត្តិ​ឱ្យបាន​ខ្ជ​ប់​ខ្ជួន​

spot_img

​ព្រះសីហនុ ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចង្អុលបង្ហាញ​ការងារ​សំខាន់ៗ និង​ជា​ការងារ​អាទិភាព​ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្ត​ព្រះសីហនុ​ទាំងអស់ ត្រូវ​បន្ត​បដិបត្តិ​ឱ្យបាន​ខ្ជ​ប់​ខ្ជួន ដើម្បីឱ្យ​ការងារ​មាន​ប្រសិទ្ធិភាព​ខ្ពស់ និង​លទ្ធផល​កាន់តែ​ល្អប្រសើ​។​

​ការចង្អុលបង្ហាញ​នេះ បាន​ធ្វើឡើង​ក្នុងពេល​ឯកឧត្តម​រដ្ឋមន្ត្រី​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ​ម​ន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​នេះ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ជាច្រើនរូប​ទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បានផ្តល់​គោលការណ៍​ណែនាំ​លើ​ការងារ​សំខាន់ៗ​មួយចំនួន និង​បានចង្អុលបង្ហាញ​ការងារ​សំខាន់ៗ និង​ជា​ការងារ​អាទិភាព ដែល​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​បដិបត្តិ​ឱ្យបាន​ខ្ជ​ប់​ខ្ជួន​។​

គោលការណ៍​សំខាន់ៗ​ទាំងនោះ​រួមមាន​៖
​ទី​១៖ មន្ត្រី​ទាំងអស់​ត្រូវខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម ដែលជា​អង្គភាព​រដ្ឋបាល​តំណាង​ឲ្យ​ក្រសួងពាណិជ្ជកម្ម ទទួលបន្ទុក​អនុវត្ត​វិស័យ​ពាណិជ្ជកម្ម នៅ​ថ្នាក់ក្រោម​ជាតិ និង​សម្របសម្រួល​តាម​សកម្មភាព​របស់​ក្រសួង និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរខេត្ត អនុវត្ត​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ស្របតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​អំពី ការ​កាត់​មន្ត្រី​ថ្នាក់ស្រុក របស់​គ្រប់​មន្ទីរ ក្រសួង ស្ថាប័ន​ទាំងអស់​។​

​ទី​២៖ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សា​ខាក​.​ប​.​ប​.​ខេត្ត​ទាំងអស់ ត្រូវ​ពិនិត្យ និង​តាមដាន​តម្លៃ​ទំនិញ និង​តម្លៃ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ ដែល​បានកំណត់​តារាង​តម្លៃ ដែល​ចេញ​ដោយ​ក្រសួង និង​តាមដាន​ការប្រកប​អាជីវកម្ម ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ ហើយ​ត្រូវ​រៀបចំ​បែងចែក​ការងារ និង​ប្រគល់​ភារកិច្ច​ឲ្យ​ទទួលខុសត្រូវ​ដល់ ថ្នាក់ដឹកនាំ​មន្ទីរ ការិយាល័យ និង​មន្ត្រីក្រោមឱវាទ ឲ្យ​សមស្រប​តាម​សមត្ថភាព​ការងារ និង​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ការងារ ផ្អែក​តាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​ក្រសួងពាណិជ្ជកម្ម​ក៏ដូចជា​ផែនការ​សកម្មភាព​រប​ស់ម​ន្ទីរ ឲ្យ​បានច្បាស់លាស់​។​

​ទី​៣៖ មន្ត្រី​ទាំងអស់​ត្រូវ​ពង្រឹង​របប​ការងារ បង្កើន​ការគោរពវិន័យ និង​រៀបចំ​ការប្រជុំ​ត្រួតពិនិត្យ​និង​វាយតម្លៃ​លទ្ធផល​ការងារ​ជាប្រចាំ ពិសេស​ត្រូវ​បង្កើន​ទំនាក់ទំនង​ល្អ​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ ក៏ដូចជា​ស្ថាប័ន​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ខេត្ត​ផងដែរ ជាពិសេស​ត្រូវខិតខំ​ក្ដាប់​ឲ្យ​បាន​នូវ​បញ្ហា​ប្រឈម​នានា​ដែល​ពាក់ព័ន្ធ និង​រាយការណ៍​ទៅ​ឯកឧត្តម​អភិបាលខេត្ត និង​ក្រសួង​ដើម្បី​មាន​វិធានការ​ដោះស្រាយបាន​ទាន់ពេលវេលា​។​

​ទី​៤៖ សាខា ក​.​ប​.​ប​. ខេត្ត ត្រូវ ធ្វើការ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​ខ្លឹមសារ​អនុក្រឹត្យ​លេខ​២១ អនក្រ​.​បក ស្ដីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការគ្រប់គ្រង​ហានិភ័យ ដែល​បាន​ចុះ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦ ឲ្យ​មាន​ប្រសិទ្ធភាព​។ ជាពិសេស​ត្រូវខិតខំ​អនុវត្ត​តួនាទី​ឲ្យ​បាន​ខ្ជ​ប់​ខ្ជួន និង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ព្រោះ​ច្បាប់​ការពារ​អ្នកប្រើប្រាស់ បាន​ចូល​ជា​ធរមាន​ហើយ រីឯ​ឯកសណ្ឋាន​ថ្មី របស់ ក​.​ប​.​ប​. ក៏ត្រូវ​បានអនុម័ត​រួចហើយ​ដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×