Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រិន​ខ្មែរ​ប្រកាស​ចាប់ផ្តើម​កញ្ចប់​ជំនួយ​ជុំ​ទី​២​សម្រាប់​គាំទ្រ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស ធុន​តូច និង​មធ្យម​ដែលមាន​សក្ដានុពល​

spot_img

​ភ្នំពេញ​៖​ដោយ​សម្លឹង​ឃើញ​ពី​ផល​លំបាក ដែល​សហគ្រិន​នៅ​កម្ពុជា កំពុង​ជួបប្រទះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដាក់​ចេញ​នូវ​គោលនយោបាយ ដែលមាន​វិធានការណ៍​សំខាន់ៗ​ដូចជា ការផ្ដល់​ហិរញ្ញប្បទាន សម្រាប់​អាជីវកម្ម និង​យន្ដ​ការណ៍​ពិសេសៗ​ជាច្រើន ដែល​ក្នុងនោះ ក៏មាន​កម្មវិធី «​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​» ឬ «Khmer Enterprise Assistance Package» រៀបចំ​ដោយ​សហគ្រិន​ខ្មែរ (Khmer Enterprise) ដែលជា​ស្ថាប័ន​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ ជា​កម្មវិធី​យុទ្ធសាស្ដ្រ​ដ៏​មុត​ស្រួច​មួយ ដែល​អាច​បន្ធូរបន្ថយ​បញ្ហា​មួយ ចំនួន​ដែល​សហគ្រិន​កំពុង​ប្រឈម ហើយ​កម្មវិធី​នេះ​ត្រូវបាន​ប្រព្រឹត្ត ទៅដោយ​ជោគជ័យ​មួយ​លើក​រួច មកហើយ​។​

​កាលពី​វគ្គ​ទី​១​កន្លងទៅនេះ សហគ្រិន​ខ្មែរ​បានទទួល​ពាក្យ​សរុប ចំនួន ១២៨ ពី​សហគ្រាស ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​ដែល​មកពី​១៤ រាជធានី​ខេត្ត មានដូចជា ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តកណ្ដាល ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្ត​ប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​។​

​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​ចែកចេញជា ៤ ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ សហគ្រិន​ខ្មែរ បើកទទួល​ពាក្យ​តាម​អ៊ិន​ធើ​ណែ​ត ដោយមាន​ការផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម​របស់ សហគ្រិន​ខ្មែរ ស្ថាប័ន​ដៃគូ និង​ស្ថាប័ន​សារព័ត៌មាន​។
​ដំណាក់កាល​ទី ២ សហគ្រិន​ខ្មែរ ធ្វើការ​ដាក់ពិន្ទុ​ទៅលើ​ពាក្យស្នើសុំ​ទាំងអស់ និង​ស​ម្រឹត​សម្រាំង​យកតែ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស ធុន​តូច និង​មធ្យម​ដែលមាន​សក្ដានុពល​។

​ដំណាក់កាល​ទី ៣ សហគ្រិន​ខ្មែរ​អញ្ជើញ​សហគ្រិន ដែលមាន​សក្ដានុពល​ទាំងអស់នោះ មក​ធ្វើ​បទ​បង្ហាញ​អំពី​គំនិត និង​អាជីវកម្ម​នៅ​ចំពោះមុខ​គណៈកម្មការ ដែលជា​អ្នកជំនាញ​ក្នុង​វិស័យ​ឯកជន និង​វិនិយោគ និង​ធ្វើការ វាយតម្លៃ​ពី​គម្រោង អាជីវកម្ម​។

​នៅ​ដំណាក់កាល​ទី ៤ សហគ្រិន​ខ្មែរ ធ្វើការ​ប្រកាស​ពី បេក្ខភាព​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ទ​ទូល​បាន​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ ដើម្បី​ចូលរួម​អបអរសាទរ​ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ ពី​សហគ្រាស សេវាកម្ម និង​ផលិតផល របស់​ពួកគាត់​ផងដែរ​។​

​លោក​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ បាន​លើកឡើងថា «​ឆ្លងកាត់​លើក​ទី​១ យើង​សង្កេតឃើញថា​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ពិត​ជាមាន​សមត្ថភាព ភាព​ច្នៃប្រឌិត និង​ចំណុច​ល្អ​ខុសៗ​គ្នា ដែល​គំនិត និង​អាជីវកម្ម​របស់​ពួកគាត់​សុទ្ធ តែមាន​សក្ដានុពល និង​គួរតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់ ដូចជា​ការ ផ្ដល់​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ការវិនិយោគ និង​ការគាំទ្រ​នានា​។ ដូចនេះ សហគ្រិន​ខ្មែរ សូម​ប្រកាស​អោយ ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ផ្សេងៗ​ទៀត​ដែល​មានបំណង​ចង់​ចូលរួម ហើយ​គិតថា​ខ្លួន​មាន សក្ដានុពល​អាច​ទទួល​បាន​ជំនួយ​ពី​សហគ្រិន​ខ្មែរ មក​ចូលរួម​ដាក់ពាក្យ​អោយបាន​ច្រើន​ក្នុង​ជុំ​ទី​២​នេះ ដើម្បី​ជំរុញ​កម្មវិធី​អោយ​កាន់តែ​មានការ ប្រកួតប្រជែង​»៕
​ដោយ​៖CEN​

spot_img
×