Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​យន្តការ​ការរៀបចំ​ផែនការ បោសសម្អាត​មីន សម្រាប់​ខេត្ត​ចំនួន​៧ ដែល​រង​ផលប៉ះពាល់​ខ្ពស់ ដោយសារ​មីន​

spot_img

​ខេត្តបាត់ដំបង​៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន តំណាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​សម្របសម្រួល​ការងារ​បោសសម្អាត​មីន​សម្រាប់​ខេត្ត​ចំនួន​៧ ដែល​រង​ផលប៉ះពាល់​ខ្ពស់​ដោយសារ​មីន រួមមាន ខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និង​ខេត្តកោះកុង ដើម្បី​តម្រង់ទិស និង​ពង្រឹង​យន្តការ​ការរៀបចំ​ផែនការ​បោសសម្អាត​មីន ឲ្យ​បាន​ចំ​គោលដៅ​អាទិភាព តាម​តម្រូវការ​របស់​សហគម​ន៍ និង​ការងារ​អភិវឌ្ឍន៍​។

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​បាត់ដំបង មានការ​អញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន ប្រធាន​ភី​ម៉ាក់ និង​ប្រធាន​ម៉ា​ពូ ខេត្ត​ទាំង​៧ ក្រោម​អធិបតីភាព​ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន ទទួលបន្ទុក​កិច្ចការ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​និង​ការងារ​វិស្វកម្ម​កងយោធពល​ខេមរភូមិន្ទ តំណាង​កងទ័ពជើងគោក និង​តំណាង​យោធា​យោធភូមិភាគ​៣ ភូមិភាគ​៤ ភូមិភាគ​៥​។​

​លោក ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន បានលើកឡើង​អំពី​ការបំពេញ​កាតព្វកិច្ចរ​បស់​កម្ពុជា ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ទិន្នន័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​នៅ​សេសសល់​លើ​ទឹកដី​កម្ពុជា និង​យន្តការ​ក្នុង​ការកសាង​ផែនការ​បោសសម្អាត​មីន ដើម្បី​កម្ពុជា​អាច​សម្រេចបាន​នូវ​គោលដៅ កម្ពុ​ជាមួយ​ដែល​គ្មាន​មីន​នៅត្រឹម​ឆ្នាំ​២០២៥ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​រដ្ឋបាលខេត្ត​ដែលមាន​ស៊ីម៉ាក់ និង​ម៉ា​ពូ​ជា​អ្នកអនុវត្ត​ការងារ​ដោយផ្ទាល់​។ យើង​ទាំងអស់​មានការ​ប្តេជ្ញាចិត្ត​រួម និង​គោលដៅ​រួម ក្នុងការ​ចូលរួមចំណែក​ក្នុង​កិច្ច​គាំពារ​សុខសន្តិភាព ផ្តល់​សុវត្ថិភាព និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជូន​ប្រទេសជាតិ និង​ប្រជាជន តាមរយៈ​ការងារ​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ឲ្យ​អស់​ចេញពី​ទឹកដី​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ ក្នុងការ​បញ្ចប់​ការគំរាមកំហែង ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ដែល​ការងារ​បោសសម្អាត​នេះ ត្រូវការ​នូវ​ធនធានមនុស្ស សម្ភារ និង​ថវិកា​ជាច្រើន ទើប​ជំរុញ​ការ​បោសសម្អាត​បាន​រួចរាល់​តាម​ផែនការ​កំណត់​នៅ​ឆ្នាំ​២០២៥​។

​ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បន្ត​ការចូលរួម​ផ្តល់នូវ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​ស​កម្ម​ភាព​មីន​ខេត្ត និង​ក្រុមការងារ​ម៉ា​ពូ ក្នុងការ​ជ្រើសរើស​ចម្កា​រ​មីន​ជា​អាទិភាព ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ការជ្រើសរើស​នេះ ត្រូវមាន​ការវាយតម្លៃ​ឲ្យ​បាន​សុក្រឹត និង​ច្បាស់លាស់ ព្រមទាំង​មានការ​ឯកភាព​ជាមុន​ពី​គ្រប់​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×