Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! ស្ត្រី​ខ្មែរ​ម្នាក់​បាន​ស្លាប់ចោល​កូនតូច​អាយុ​ជិត​២​ខួប នៅក្នុង​ករណី​បាញ់រះ​ក្នុង​បន​ល្បែង​ប្រទេស​ថៃ រីឯ​ប្តី​យំសោក​បោក​ខ្លួន​ខណៈ​រង់ចាំ​សព​ប្រពន្ធ (​វីដេអូ​)

spot_img

​ប្រទេស​ថៃ ៖ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សិលា សូ បាន​បង្ហោះ​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​ខ្មែរ​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បាញ់រះ​ដ៏​សាហាវ​មួយ នៅក្នុង​កន្លែង​លេងល្បែង​មួយកន្លែង នៅក្នុង​ប្រទេស​ថៃ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៤​នាក់ (​ស្រី​២ ប្រុស​២) កាលពី​វេលា​ម៉ោង ១១ នាទី យប់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០​។​

​ដោយឡែក បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vadthanak Preap បានបញ្ជាក់​ប្រាប់​បន្ថែម​ឲ្យ​ដឹងថា ស្ត្រី​ខ្មែរ​ដែល​ស្លាប់​ដោយ​បាញ់ប្រហារ​នៅ​ប្រទេស​ថៃ​ឈ្មោះ ម៉ៅ ស្រី ពៅ មាន​អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ធ្វើការ​នៅ​កន្លែង​លេងល្បែង​មួយកន្លែង​នៅ​ផ្លូវ​ផា​រ៉ា​ម​៣ អគារ​មាន​កម្ពស់​៤​ជាន់ តែ​តុ​ល្បែង​លេង​នៅ​ជាន់​ក្រោម​ដី (​រាមា​ទី​៣)​ប្រទេស​ថៃ ។​

​មុន​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​សង្ស័យ​ជា​តម្រួត បានមក​លេងល្បែង​ស៊ីសង​នៅ​ទីនោះ​បើក​តុ VIP ក្រោយមក​ស្រាប់តែ​ពួកគេ​ផ្ទុះ​ជម្លោះ ជាមួយ​ប្រុស​ដែល​អង្គុយលេង​នៅ​តុ​ក្រោយ​ស្រី​ពៅ​ចែក​បៀរ គេ​សង្ស័យថា​ជា​មន្ត្រី​យោធា (​ទាហាន​) ហើយក៏​បាញ់​លើ​បុរស​នោះ បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ ប្រុស​២​នាក់​និង ស្រី​ម្នាក់ ។​

​ប្រភពព័ត៌មាន​ពី​នារី​ខ្មែរ​ម្នាក់​ដែល​ធ្វើការ​នៅ​ទីនោះ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​កើតរឿង នាង​បាន​ទៅដល់ គឺ​ឃើញ​ស្ត្រី​រងគ្រោះ​ស្លាប់​អង្គុយ​នៅលើ​តុ​ល្បែង​ពោ​ពេញ​ដោយ​ឈាម​ដាប ហើយ​នៅ​ពីក្រោយ​សព​នាង មាន​សាកសព​បុរស​ម្នាក់ និង​នៅក្បែរ​ខាង​នាង មាន​សព​បុរស​ម្នាក់ទៀត​បាន​ស្លាប់​ដែរ ។​

​ចំណែក​ជនសង្ស័យ​ប្រភព​ថា ត្រូវបាន​គេចខ្លួន​ចូល​បន្ទប់ទឹក ហើយក៏​ត្រូវ​សមត្ថកិច្ច​បាញ់​ឲ្យ​ស្លាប់​នៅក្នុង​បន្ទប់ទឹក​នោះ​តែម្តង ដើម្បី​បំបាត់ភស្តុតាង ។​

​ដោយឡែក កាសែត​បាងកក​ប៉ុស្តិ៍ បាន​ផ្សាយ​ថា មូលហេតុ​នៃ​ការបាញ់ប្រហារ​មនុស្ស​នៅ​កន្លែង​លេងល្បែង​នេះ គឺ​ផ្តើមចេញពី​បុរស​ជនជាតិ​ចិន ខឹង​គេ​បោក​លុយ ហើយក៏​បាញ់សម្លាប់​ប៉ូលិស​ម្នាក់ និង​ស្ត្រី​២​នាក់ ។ កាសែត​ថា ក្រោយ​កើតហេតុ ប៉ុ​លិ​ស​ដែល​នៅ​ទីនោះ​ចូលទៅ​មើល ហើយ​ចេញ​មកវិញ ពេល​សារព័ត៌មាន​ដេញ​សួរ មិន​ព្រម​ឆ្លើយតប​ឡើយ ។​

​សូមបញ្ជាក់ថា មកទល់នឹង​ម៉ោង​នេះ ក្រុមគ្រួសារ​សព​របស់​ស្ត្រី​រងគ្រោះ កំពុងតែ​ស្វែងរក​កិច្ច​អន្តរាគមន៍ ដើម្បី​នាំយក​សព​មក​ធើ្វ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​ប្រទេស​កំណើត​វិញ ។ តែ​យ៉ាងណា មន្ត្រី​ជំនាញ​កម្ពុជា ហាក់​បោះ​បាល់​ដាក់គ្នា ធ្វើ​ឲ្យ​គ្រួសារ​សព​ពិបាក​ក្នុងការ​ទាក់ទង​៕ ដោយ​៖ លឹម ហុង​


 

spot_img
×