Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ចំនួន​៤ ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន ជិត​៤០​គីឡូក្រាម​

spot_img

​ខេត្តស្វាយរៀង​៖ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ ” លុបបំបាត់​គ្រឿងញៀន ត្រូវ​ផ្តើមចេញពី​យើង​ទង​អស់​គ្នា ” និង​ពិធី​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន​តាម​អំណាច​សាលក្រម សាលដីកា និង សេចក្តីសម្រេច​របស់​សាលាដំបូង ចំនួន​៤​ខេត្ត រួមមាន​ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខេត្តស្វាយរៀង និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៤ សីហា ឆ្នាំ​២០២០​នេះ​។

វត្ថុតាង​ជា​ថ្នាំញៀន ដែល​រឹបអូស​បាន​ទាំង​៦​ប្រភេទ ហើយ​ត្រូវធ្វើ​ការដុត​បំផ្លាញចោល​មាន​ទម្ងន់​សរុប​៣៩.១១២,១៤​ក្រាម (​សាមសិប​ប្រាំបួន​ពាន់​មួយរយ​ដប់​ពីរ​ក្បៀស​ដប់​បួន​ក្រាម​)​។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែងថា ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​ដែល​ប្រារព្ធ​ធ្វើ​នាពេលនេះ ពិត​ជាមាន​សារសំខាន់​ណាស់ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​សម្រេចបាន​លទ្ធផល​ដ៏​ជោគជ័យ ក្នុងការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ទន្ទឹមនេះ​ក៏បាន​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ និង​សាធារណជន បានឃើញ​យ៉ាងច្បាស់​ថា រាល់​វត្ថុតាង​គ្រឿងញៀន ដែល​កងកម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាបបាន គឺ​មិន​ត្រូវបាន​យកទៅ​ប្រើប្រាស់​មុខសញ្ញា​ផ្សេង​នោះឡើយ គឺ​បាន​រក្សាទុក​យ៉ាង​ត្រឹមត្រូវ​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ធ្វើ​ពិធី​ដុតបំផ្លាញ​ដូច​អ្វី ដែល​បានឃើញ និង​ដុត​បំផ្លាញចោល​នៅថ្ងៃនេះ​។​

លោក​រដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​ថ្លែង​នូវ​ចំណុច​សំខាន់ៗ មួយចំនួន​រួមមាន​៖ គ្រឿងញៀន និង​វិបត្តិ​កូ​វីដ​១៩ គឺជា​បញ្ហា​ប្រឈម​របស់​យើងទាំងអស់គ្នា​។ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​៥​លើក បង្ក្រាប ជាង​៣​ម៉ឺន​ករណី ឃាត់​ជាង​៦​ម៉ឺន​នាក់ គ្រឿងញៀន​ជាង​២៣០០​គីឡូក្រាម​។ ការហូរចូល​គ្រឿងញៀន ពី​ប្រទេសជិតខាង​នាំ​ឲ្យ​កម្ពុជា​ទៅជា​ទីផ្សារ និង​កន្លែង​ផលិត​។ នារី​កម្ពុជា​ម្នាក់​ស៊ីឈ្នួល​កាន់​គ្រឿងញៀន​ទៅ​វៀតណាម ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​។ ក្រសួងយុត្តិធម៌ ខិតខំ​ពិនិត្យ និង​ការពារ​តាមផ្លូវ​ច្បាប់ ទាក់ទង​ក្រសួងការបរទេស ដើម្បី​អនុវត្តន៍​តាម​កិច្ចព្រមព្រៀងទ្វេភាគី ធ្វើយ៉ាងណា​ឲ្យ​ផុតពី​ទោស​ប្រហារជីវិត​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×