Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Vietjet ចំណេញ​ប្រា​ក់ជាង ៣ លាន​ដុល្លារ​ក្នុង​ឆមាស​ទីមួយ ឆ្នាំ ២០២០ ថ្វី​ដ្បិត​មាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ក្ដី​

spot_img

​ភ្នំពេញ​៖ បើ​តា​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​បញ្ចេញ​របាយការណ៍​លទ្ធផល​អាជីវកម្ម ប្រចាំត្រីមាស​ទី ២ ក្នុង​ឆ្នាំ ២០២០ ជា​ពេលដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ជំងឺ​កូ​វីដ​-១៩​។ នៅក្នុង​ត្រីមាស ទី​ពីរ​នេះ ក្រុមហ៊ុន Vietjet បានធ្វើ​ប្រតិបត្តិ​ការហោះហើរ​ចំនួន ១៤.០០០ ជើងហោះហើរ នៅលើ​ផ្លូវ ហោះហើរ ក្នុងស្រុក​ចំនួន ៥២ ផ្លូវ ដោយបាន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន​ជាង ២ លាន​នាក់​។​

​នៅ​ត្រីមាស​ទី ២ នេះ ក្រុមហ៊ុន Vietjet ទទួលបាន​ប្រាក់ចំណូល​ពី​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចំនួន ១.៩៧០ ពាន់​លាន​ដុង (​ប្រមាណ ៨៤,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​) ដែល​ធ្លាក់ចុះ ៥៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន ដែល​ស្មើនឹង​ទឹកប្រាក់ ១.១២២ ពាន់​លាន​ដុង (​ប្រមាណ ៤៨ លាន​ដុល្លារ​)​។​

​បើ​គិត​ត្រឹម ៦ ខែ​ដើម​ឆ្នាំនេះ អាជីវកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​របស់​ក្រុមហ៊ុន បាន​ខាតបង់​ទឹកប្រាក់​ចំនួន ២.១១១ ពាន់​លាន​ដុង (​ប្រមាណ ៩០,៥ លាន​ដុល្លារ​) ដែល​ត្រូវបាន​ចាត់ទុកថា​ជាការ​ខាតបង់​តិចតួច បើ​ធៀប​នឹង ឧស្សាហកម្ម​អាកាសចរណ៍​សកលលោក​ទាំងមូល ដែល​ខាត​បង់អស់​ជា​ទឹកប្រាក់​រហូតដល់​ទៅ​ជាង ៨៤ ពាន់ លាន​ដុល្លារ​។

​ដើម្បី​ទ្រទ្រង់​ដល់​លំហូរ​សាច់ប្រាក់​របស់ខ្លួន ក្រុមហ៊ុន Vietjet បាន​ស្វះ​ស្វែងរក​ដៃគូ និង​ដាក់ចេញ​នូវ ដំណោះ ស្រាយ​ផ្នែ​ហិរញ្ញវត្ថុ​ផ្សេងៗ ដូចជា​ការផ្ទេរ​ទ្រព្យសកម្ម និង​ការវិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ ដែល​ទាំងអស់នេះ​បាន​ជួយ ឲ្យ​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណូល​ចំនួន ១.១៧៤ ពាន់​លាន​ដុង (​ប្រមាណ ៥០,៤ លាន​ដុល្លារ​) ដោយ​ក្នុងនោះ ប្រាក់ចំណេញ​ជារួម​គឺមាន​ទំហំ​ទឹកប្រាក់ ៧៣ ពាន់​លាន​ដុង (​ប្រមាណ ៣,២ លាន​ដុល្លារ​) នៅក្នុង​ឆមាស​ទីមួយ នៃ​ឆ្នាំ ២០២០​។ លទ្ធផល​ទាំងនេះ​អាច​សម្រេច​ទៅបាន​ក៏​អាស្រ័យ​ដោយសារ​មូលដ្ឋាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន មាន​ភាពរឹងមាំ ដែល​ក្រុមហ៊ុន​បាន​ពង្រឹង​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

​ប្រទេស​វៀតណាម បាន​បើក​ឲ្យ​មានការ​ហោះហើរ​ក្នុងស្រុក​ឡើងវិញ​កាលពី​ខែមិថុនា​កន្លងទៅនេះ ហើយ​ក្រុម ហ៊ុន Vietjet ក៏បាន​ចាប់ផ្ដើម​បណ្ដាញ​ហោះហើរ​ក្នុងស្រុក​របស់ខ្លួន​ឡើងវិញ ដោយមាន​ការហោះហើរ​ចំនួន ៣០០ ជើងហោះហើរ​ក្នុង​មួយថ្ងៃ ពោលគឺ​បាន​កើនឡើង​រហូតដល់​ទៅ ៥ ដង បើ​ធៀប​នឹង​ពេលវេលា​ដែល​កូ​វីដ​-១៩ កំពុង​រាលដាល​ពេញបន្ទុក​ក្នុងប្រទេស​វៀតណាម​។

​ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏បាន​បន្ថែម​ផ្លូវ​ហោះហើរ​ចំនួន ៨ ទៀត ដើម្បី​បំពេញ​តាម​កំណើន​នៃ​ការធ្វើដំណើរ​ក្នុង ស្រុក ដូច្នេះ បណ្ដាញ​ផ្លូវ​ហោះហើរ​ក្នុងស្រុក​សរុប​របស់​ក្រុមហ៊ុន គឺមាន​ចំនួន ៥២ ផ្លូវ​ហោះហើរ​។ កាលពី​ខែ មិថុនា ក្រុមហ៊ុន Vietjet បាន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន ១,២ លាន​នាក់ ដែលជា​ការ​ងើប​ឡើងវិញ​ប្រកបដោយ ភាព​វិជ្ជមាន​សម្រាប់​ទីផ្សារ​ហោះហើរ​ក្នុងស្រុក​។

​ក្រុមហ៊ុន Vietjet បាននិងកំពុង​អនុវត្ត​នូវ​វិធានការ​សន្សំ​ការចំណាយ ដោយ​ក្នុងនោះ ការ​ចំណាយបាន​ធ្លាក់ចុះ​ជា មធ្យម​ចំនួន ៥៥% ដោយសារតែ​មានការ​កាត់បន្ថយ​ទំហំ​ប្រតិបត្តិ​ការប្រមាណ ៣០%-៣៥% ហើយ​ការចំណាយ លើ​សេវា​នានា បាន​ធ្លាក់ចុះ ប្រមាណ ២០% – ២៥%​។ ជាពិសេស កាលពី​ខែឧសភា ក្រុមហ៊ុន Vietjet បាន​ស្តុក ប្រេងឥន្ធនៈ​ទុក​ដោយ​ជោគជ័យ ក្នុងឱកាស​ដែល​តម្លៃ​ប្រេង​ធ្លាក់ចុះ ដែល​ជ័យ​ដល់​ការកាត់បន្ថយ​ចំណាយបាន ២៥% ធៀប​នឹង​តម្លៃ​ទីផ្សារ​។ ទ្រព្យសកម្ម​សរុប​រប​ស់​ក្រុមហ៊ុន គិត​ជា​ទឹកប្រាក់​គឺ ៤៨.៣៩២ ពាន់​លាន​ដុង (​ប្រមាណ ២,០៧៥ ពាន់​លាន​ដុល្លារ​) ដែល​ក្នុងនោះ ភាគហ៊ុន​របស់​ម្ចាស់​ក្រុមហ៊ុន គឺមាន​ទំហំ​ទឹកប្រាក់ ១៧.៣៣៩ ពាន់​លាន​ដុង (​ប្រមាណ ៧៤៥ លាន​ដុល្លារ​) ។

​ក្រុមហ៊ុន​ក៏មាន​ភាព​សកម្ម​លើ​វិធានការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ផងដែរ ដោយបាន​អនុវត្ត នូវ​ដំណោះស្រាយ ជាច្រើន​ចាប់តាំងពី​ដើមឆ្នាំ ២០២០ មក​ម្លេះ​។ ក្នុងនោះ​រួមមាន ការពង្រីក​អាជីវកម្ម​ដឹកជញ្ជូន​ទំនិញ បង្កើត​ផលិតផល SkyBoss និង​សេវាកម្ម​បន្ទាប់បន្សំ ការផ្ដល់​ប័ណ្ណ “Power Pass” ជា​សំបុត្រ​ឡើង​ជិះ​ឥត​ដែន កំណត់ និង​កម្មវិធី​ជាច្រើន​ទៀត​។

​ជារួម លទ្ធផល​អាជីវកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​របស់​ក្រុមហ៊ុន និង​សកម្មភាព​អាជីវកម្ម​ផ្នែក​ហិរញ្ញវត្ថុ ត្រូវបាន ចាត់ទុកថា​មាន​ភាព​វិជ្ជមាន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន Vietjet ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​តិចតួច​ប៉ុណ្ណោះ ក្នុង​ពិភពលោក ដែល​អាច​ទប់ទល់​បានល្អ​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩​។​

Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​ក្នុងប្រទេស​វៀតណាម​ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍ ទំនើប​មួយ ដែល​ផ្ដល់ជូន​នូវ​តម្លៃ​សំបុត្រ​ប្រកបដោយ​ភាព​សន្សំសំចៃ​ជាមួយនឹង​សេវាកម្ម​ច្រើន​មុខ​ដើម្បី​បំពេញ​តាម​តម្រូវការ របស់​អតិថិជន​។ ក្រុមហ៊ុន Vietjet មិន​ត្រឹមតែ​ផ្តល់​សេវា​ដឹក​ជ​ញ្ចូ​ន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏ មានប្រើ​ប្រាស់ បច្ចេកវិទ្យា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ដើម្បី​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ផ្សេងៗ​សម្រាប់​អតិថិជន​ផងដែរ​។

​ក្រុមហ៊ុន Vietjet គឺជា​សមាជិក​ពេញសិទ្ធិ​របស់​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ដោយ​ទទួលបាន វិ​ញ្ញាប​ន​ប័ត្រ សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ (IOSA) ពី IATA​។ ក្រុមហ៊ុន Vietjet ត្រូវបាន​ចាត់ថ្នាក់​ថា​ជា “​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​សម្រាប់​ការគិតថ្លៃ​សេវា​ដឹកជញ្ជូន​ទាប​បំផុត​ឆ្នាំ​2018 – 2019” និង​បានទទួល​រង្វាន់​សុវត្ថិភាព​ខ្ពស់បំផុត​លំដាប់​ផ្កាយ 7 នៅ​ឆ្នាំ 2018 ដោយ​គេហទំព័រ​ដាក់ពិន្ទុ សុវត្ថិភាព​និង​ផលិតផល​តែមួយគត់​របស់​ពិភពលោក​ឈ្មោះ AirlineRatings.com ។​

​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ក៏​ត្រូវបាន​ចាត់ថ្នាក់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ បំផុត​ទាំង 50 របស់​ពិភពលោក​ក្នុង​ឆ្នាំ​2018 និង 2019 សម្រាប់​ភាពរឹងមាំ​ផ្នែក​ហិរញ្ញប្បទាន និង​ប្រតិបត្តិការ ដែល​ការចាត់​ថ្នាក​នេះ​ធ្វើឡើង​ដោយ Airfinance Journal ។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក៏ត្រូវ​បានទទួល​ស្គាល់​ថា​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ដែល​ផ្ដល់នូវ​តម្លៃ​សំបុត្រ បែប​សន្សំសំចៃ ដោយ​ស្ថាប័ន​ល្បីៗ​ដូចជា Skytrax, CAPA, Airline Ratings និង​ស្ថាប័ន​ជាច្រើន​ទៀត​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​គេហទំព័រ​៖ www.vietjetair.com ៕
ដោយ​៖CEN

spot_img
×