Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ម៉ាន់​ដា ស្ទេ​វលី រ៉ូ​ប៊ែ​ន ប្រ៉ា​ឌឺ និង មូលនិធិ​វិនិយោគទុន​សាធារណៈ​សា​អ៊ូ​ឌី បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទិញ​ក្លឹប ញ៉ូ​វ​ខាស​សល ហើយ​

spot_img

​ការប៉ុនប៉ង​ដើម្បី​ទិញ​ក្លឹប សារិកា​ព្រៃ ញ៉ូ​វ​ខាស​សល យូ​ណាយ​ធី​ត ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីដ បាន​ដួលរលំ​ហើយ បន្ទាប់​ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ​បាន​ដកខ្លួន​ចេញ​។ ការបរាជ័យ​ក្នុង​ការទិញ​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ ញ៉ូ​វ​ខាស​សល​ក្នុងប្រទេស អង់គ្លេស និង​ជុំវិញ​ពិភពលោក ខកចិត្ត​យ៉ាងខ្លាំង នេះ​ដោយសារតែ​ពួកគេ​រំពឹង​ខ្ពស់​ថា រដូវ​កាល​ថ្មី​២០២០-២១ នឹង​ជា​រដូវ​កាលដែល​ពោរពេញ ដោយ​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា សម្រាប់​ក្លឹប​ដែល​ពួកគេ​គាំទ្រ​។​

​សូមបញ្ជាក់ថា កាលពី​ប៉ុន្មាន​ខែ​មុននេះ ក្លឹប​សារិកា​ព្រៃ ញ៉ូ​វ​ខាស​សល យូ​ណាយ​ធី​ត ត្រូវបាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ពី​ការលក់​ម្ចាស់​ភាគហ៊ុន​ទៅ​ឲ​ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអ៊ូឌីដ ម៉ូ​ហា​មេ​ធ ប៊ី​ន សាល់​ម៉ាន់ ក្នុងតម្លៃ​៣៥០​លាន​ផោន​៕​ដោយ​៖ វិច្ឆិកា​

spot_img
×