Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អុញ​នុះ​! ឃើញ​ម្នាក់ៗ​ឈ្លោះ​គ្នា រួច​បង្ហោះ​បង្អួត​ឡាន មាស ពេជ្រ វីឡា លើ​ហ្វេ​ស​ប៊ុ​ក ស្រាប់តែ​ឯកឧត្តម ម៉ុង រិទ្ធី បង្ហោះ​សារ​ដាក់​ឲ្យ​យ៉ាង​ចាក់​ដោត​ថា​…

spot_img

​ព្រះសីហនុ​៖ មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា តារា​ហ្វេ​ស​ប៊ុ​ក​ល្បីៗ​ជាច្រើន និង​ជា​បុគ្គល​កំពុង​ជោគជ័យ​ជាមួយ​មុខ​ជំនួញ​ផ្សេងៗ បាននិងកំពុង​ប្រជែង​គ្នា​បង្អួត​ពី​ភាពមានបាន​របស់ខ្លួន តាមរយៈ​ការបង្ហាញ​ផ្ទះ​វីឡា ឡាន​ទំនើបៗ​មានតម្លៃ​កប់ៗ​ពពក និង​ក៏​ដូច​គ្រឿងអលង្ការ​មាស​ពេជ្រ​ពាក់​ជ្រែកៗ​ខ្លួន​ផងដែរ​។​

​បើទោះជា​ការ​បង្ហោះ​បង្អួត​ភាពមានបាន គឺជា​សិទ្ធិ​របស់គេ​យ៉ាងណា តែ​មនុស្ស​មួយចំនួនធំ ហាក់​មិនសូវ​ជា​ចូលចិត្ត​ស៊ី​ជោរ​តាម​ប៉ុន្មាន​នោះទេ ដោយ​គេ​បានលើកឡើង​ដូចៗ​គ្នា​នេះ​ថា «​ខ្លាច​គេ​មិនដឹងថា ខ្លួនឯង​ហ្នឹង​មាន​ក៏​អី​»​។​

​ជុំវិញ​រឿងនេះ​ផងដែរ ឯកឧត្តម ម៉ុង រិទ្ធី ដោយសារតែ​ឃើញ​ហួសចិត្ត​ពេក និង​ស្រប​ពេលដែល​អ្នកខ្លះ​ក៏​ចោរ​កំពុង​តាម​ឃ្លាំ ឯកឧត្តម​ក៏បាន​មានមតិ​លើកឡើង និង​ក៏ដូចជា​ជួយផ្តល់​ជា​គំនិតល្អៗ ងាក​មក​គិត​ធ្វើ​រឿង​ទាំងនេះ ជា​ប្រយោជន៍​ច្រើន​ទៅដល់​សង្គម​ល្អ​ជាង ដោយមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​នៅក្នុង​គ្រា​ដ៏​សែន​មហា​វិនាសកម្ម ដោយសារតែ​ជំងឺ ឆ្លង​កូ​រ៉ូ​ណា កូ​វីដ​-១៩ ដ៏​មហា​ប្រល័យ នៅលើ ភពផែនដី យើង​នេះ​ក្នុងនោះ​ក៏មាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផងដែរ ដូច្នេះហើយ​ខ្ញុំ​សូម​អភ័យទោស មុន​និង​និយាយ ក្រែងលោ​មាន​អារម្មណ៍មិនល្អ ដល់​ប្រិយមិត្ត​នៅក្នុង​បណ្តាញ​សង្គម​fb​នេះ​។ ខ្ញុំ​សុំ​ចិត្ត សុំ​ថ្លើម អ្នក​ដែល​ចូលចិត្ត​ឈ្លោះប្រកែក​គ្នា និយាយ​រឿង​មិនល្អ បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ ឡាន​វីឡា លុយកាក់ មាស​ពេជ្រ និង​រឿង​ដែល​មិន សមរម្យ​មួយចំនួនទៀត បង្ហោះ​តាម​បណ្តាញ​សង្គម fb សូមមេត្តា​ឈប់​បង្ហោះ​ទៀត​ទៅ ព្រោះ​អីយើ​ង​ត្រូវ​ដឹងថា មិនមែន​មើលឃើញ​តែ​នៅក្នុង​ប្រទេស​យើង​ទេ គឺ​គេ​មើលឃើញ​ទូទាំង​ពិភពលោក មានទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏ដោយ រក្សា​វា​ទុក​ទៅ ចង់​ទិញ​អី​ក៏​ស្រេច​តែ​ចិត្ត​ចង់ទៅ​មិនចាំបាច់​បង្អួត​ប្រាប់​គេឯង​ទេ បើ​ខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន គួរណា​តែ​យក ទ្រព្យសម្បត្តិ ដែលមាន​នេះ​យកទៅ​វិនិយោគ លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​ដើម្បី​បង្កើត​ការងារ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ និង​បាន​ចូលរួមចំណែក មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យើង ព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព សង្គម​ផងដែរ » ៕ ដោយ​៖ លឹម ហុង​


spot_img
×